Mick Schumacher ដែលជាកូនប្រុសបង្កើតរបស់ Michael Schumacher កាលពីថ្ងៃពុធម្សិលម៉ិញ បានចាប់ផ្ដើមបើករថយន្តតេស្តសាកល្បងត្រៀមបើករដូវកាលនៃព្រឹត្តការណ៏ Formula 4 នៅឯ Oschersleben ក្នុងប្រទេសអាល្លឺម៉ង់។
ក្មេងប្រុសវ័យ ១៦ ឆ្នាំដែលជាកូនរបស់អតិតជើងឯក Formula One 7 សម័យ Michael Schumacher នឹងត្រូវចូលរួម ប្រកួតជាផ្លូវការលើកដំបូងស្ថិតក្រោមឈ្មោះឪពុក ។ គួររំលឹកថា Michael Schumacher គឺទើបតែជាសះស្បើយពីរបួសប៉ះទង្គិចក្បាលនៅពេលគ្រោះថ្នាក់ដោយសារការជិះស្គីចុះជំរាលភ្នំក្នុងឆ្នាំ ២០១៣ ។
បើនិយាយអំពី Nick Shumacher កូនប្រុសវិញគឺធ្វើបានលំដាប់ទី ២ ក្នុងការប្រណាំងរដូវកាលមុននៅអឺរ៉ុបនឹងអាល្លឺម៉ង់ ដែលហេតុផលនេះហើយទើបបានជំរុញឲ្យរូបគេបានឈានចូលក្នុងការប្រណាំងរថយន្ត Formula 4 រដូវកាលនេះជាមួយនឹងក្រុមប្រណាំងហូឡង់ Van Amersfoort Racing នៅថ្ងៃទី ២៥ នឹងថ្ងៃទី ២៦ ចុងខែមេសានេះ៕

Post a Comment