កំពូលអ្នកប្រដាល់ពិភពលោកទម្ងន់ធ្ងន់ Vladimir Klitschko បាននឹងកំពុងធ្វើការហ្វឹកហាត់កាលពីថ្ងៃពុធម្សិល ម៉ិញនៅរដ្ឋ Florida សហរដ្ឋអាមេរិកមុនជំនួបដែលត្រូវការពារខ្សែក្រវ៉ាត់ចុងខែមេសានេះ។
បុរសសញ្ជាតិអ៊ុយក្រែនដែលឈានចូលវ័យ ៣៩ ឆ្នាំកាលពីខែមុនរូបនេះ គឺកំពុងតែគ្រប់គ្រងខ្សែក្រវ៉ាត់ដូចជា IBF, IBO, WBA នឹងខ្សែក្រវ៉ាត់ WBO ផងដែរ នឹងត្រូវប្រកួតក្នុងការការពារតំណែងខ្សែក្រវ៉ាត់ ៤ ស្ថាប័ននៅ Madison Square Garden ដែលជួបជាមួយអ្នកប្រដាល់អាមេរិកចិត្តខ្លាំងមិនដែលចាញ់ Bryant Jennings នៅថ្ងៃទី ២៥ ខែមេសាខាងមុខ។
គួររំលឹកថា Vladimir Klitschko បានយកឈ្នះ ៦៣ លើកនឹងចាញ់តែ ៣ ប្រកួតប៉ុណ្ណោះជាមួយនឹងការផ្តួលគូប្រកួតឲ្យសន្លប់តដៃលែងបាន ៥៣ លើក ហើយប្រកួតចុងក្រោយ Vladimir បានផ្តួលអ្នកប្រដាល់ប៊ុលហ្គារី Kubrat Pulev ត្រឹមទី ៥ កាលពីខែវិច្ឆិកាឆ្នាំមុន ខណៈដែលអ្នកប្រដាល់អាមេរិក Jennings វិញមិនដែលមានប្រវត្តិប្រកួតចាញ់សោះក្នុងចំណោម ១៩ ប្រកួតកន្លងទៅ៕

Post a Comment