បន្ទាប់ពីអវត្តមានប្រកួតកាលពីសប្តាហ៍មុនរបស់អ្នកលេងកណ្តាប់ដៃធ្ងន់ ផល សោភ័ណ្ឌនៃក្លិបតាឡីដំរីមានរិទ្ធ ដោយបញ្ហាសុខភាពនោះ គណៈកម្មការផ្គូផ្គងបានសម្រេចដាក់ សោភ័ណ្ឌ ឲ្យប្រកួតជាថ្មីម្តងទៀត ដោយរូបគេជួបជើងខ្លាំងរបស់ថៃ ស៊ុម ឆាយ ក្នុងកម្មវិធីប្រដាល់ពេលយប់ថ្ងៃអាទិត្យរបស់ស្រាបៀរ Black Cat នៅលើសង្វៀនអាស៊ីអាគ្នេយ៍។
សមត្ថភាពរបស់ ផល សោភ័ណ្ឌ អ្នកទស្សនាពិតជាស្គាល់ច្បាស់ណាស់ គឺមួយរយៈចុងក្រោយក្នុងឆ្នាំ ២០១៥ នេះគឺចាញ់តែមួយលើកគត់ដោយវាយខុសលក្ខណៈ បច្ចេកទេសជ្រុលជើងទាត់កីឡាករថៃបន្ថែមបណ្តាលឲ្យសន្លប់ក្នុងទឹកទី ១ ប៉ុន្តែការប្រកួតក្រៅពីនេះ ផល សោភ័ណ្ឌ ឈ្នះជារៀងរហូត។
ចំណែកលោក ថៃ អ៊ូ ប្រតិភូនាំកីឡាករថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ ត្រូវបានគេវាយតម្លៃថា កន្លងមកលោកបានយកកីឡាករថៃមានសមត្ថភាពមិនស័ក្តិសម ឬគោរពទៅតាមក្បួនបច្ចេកទេសទាំង ៦ យ៉ាងនៃច្បាប់ប្រកួតនោះឡើយ ហេតុនេះគេមានជំនឿថា ស៊ុម ឆាយ ដែលយកមកប្រកួតលើកនេះមិនអាចទៅរួចជាមួយ សោភ័ណ្ឌ ឡើយ។
ទោះបីជាយ៉ាងណាលោក ញាន សុធី អ្នកគ្រប់គ្រងការប្រកួតប្រដាល់នៅអាស៊ីអាគ្នេយ៍បានអះអាងថា កីឡាករថៃឈ្មោះ ស៊ុម ឆាយ មកប្រកួតលើកនេះគឺល្អ ប៉ុន្តែលោកមានជំនឿថាលំបាកឈ្នះខ្មែរដោយសារតែក្បាច់កែងនេះឯង ហើយ ផល សោភ័ណ្ឌ មួយរយៈនេះគឺកំពុងតែរីកចម្រើនក្បាច់គុនខ្លាំងជាងមុន។
ប៉ុន្តែលោក អ៊ុក សារួន អ្នកនិយមទស្សនាប្រដាល់ថៃ បាននិយាយថា៖ «ប្រសិនបើយក ស៊ុម ឆាយ ពិតមកប្រកួតនោះកីឡាករខ្មែរពិតជាលំបាកឈ្នះថៃណាស់ ពីព្រោះក្បាច់គុនរបស់ស៊ុម ឆាយ ជំនាញទាត់ និងចេះប្រើកែងបានល្អ»។
យ៉ាងណាក៏ដោយលោកតា ញ៉ូវ ម៉ាក់ គ្រូបង្វឹក ផល សោភ័ណ្ឌ បានថ្លែងថា៖ «សោភ័ណ្ឌ ត្រៀមខ្លួនហ្វឹកហាត់បានល្អ ប៉ុន្តែយើងមិនដឹងពីសមត្ថភាពដៃគូនោះទេ។ ទោះបីជាយ៉ាងណា ខ្ញុំនៅតែសង្ឃឹមឈ្នះដល់ ៩០ ភាគរយ ព្រោះ សោភ័ណ្ឌ វ៉ៃអស់ពីសមត្ថភាព»។
ផល សោភ័ណ្ឌ មានកម្ពស់ ១,៦៨ ម៉ែត្រ ធ្លាប់ប្រកួតបាន ៧៨ ដង ឈ្នះ ៦៨ និងចាញ់ ១០ ដង ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់ជាង ២០ ដង។ ចំណែក ស៊ុម ឆាយ មានកម្ពស់ស្មើគ្នា ទម្ងន់ស្មើគ្នា ហើយកីឡាករថៃម្នាក់នេះធ្លាប់ប្រកួតបានចំនួន ៦២ ដង ឈ្នះ ៥៣ ចាញ់ ៨ និងស្មើ ១ ដង។
សម្រាប់អ្នកស្គាល់កីឡាករ ស៊ុម ឆាយ ច្បាស់បានប្រាប់ថា ប្រសិនបើ ស៊ុម ឆាយ មកប្រកួតពិតប្រាកដ ហើយឡើងវ៉ៃអស់ពីសមត្ថភាពដោយគ្មានអាថ៌កំបាំងពីក្រោយ ឬ ចងជើងនោះ ពិតជាចាញ់ឈ្នះគ្នាយ៉ាងតឹងតែងមិនខាន ប៉ុន្តែគេមានជំនឿលើ ស៊ុម ឆាយ ច្រើនជាង សោភ័ណ្ឌ។
ចំពោះគូចាប់អារម្មណ៍មួយគូទៀតកីឡាករវាយមិនដកថយ ម៉ន រដ្ឋា ត្រូវប៉ះជាមួយអ្នកលេងចិត្តធំ ថាន រ៉ាឌី។ ម៉ន រដ្ឋា ជាកីឡាករលំដាប់ខ្លាំងក្នុងទម្ងន់ស្រាល ហើយក្បាច់ប្រកួតរបស់ត្រកូល «ម៉ន»រូបនេះ គឺមានប្រជាប្រិយណាស់ ប៉ុន្តែការដាក់ពិន្ទុឲ្យចាញ់កីឡាករ ចាន់ គង់រាជ កាលពីលើកមុន ត្រូវបានមហាជនគេនិយាយថា ពួកចៅក្រមឃុបឃិតគ្នាដាក់ពិន្ទុឲ្យ គង់រាជ ឈ្នះទាំងអយុត្តិធម៌។
ចំណែក ថាន រ៉ាឌី (រាជសីហ៍ ចាន់ឌី) ក៏ជាកីឡាករលំដាប់ជួរមុខដែរ ប៉ុន្តែការប្រកួតរបស់គេធ្លាប់មានភាពមិនប្រក្រតីច្រើនដង។ បើការប្រកួតរបស់ រ៉ាឌី វ៉ៃអស់ពីសមត្ថភាពនោះ គឺពិតជាល្អមើល ខណៈការប្រកួតចុងក្រោយ រ៉ាឌី ឈ្នះ ម៉ាត់ ឆ្វេង ដោយសារម៉ាត់ ឆ្វេង ទាត់ចំមុខ នៅពេលដួលទៅដល់ក្តាររេញហើយនោះ ប៉ុន្តែជ័យជម្នះនេះមានមតិខ្លះថា ឈ្នះដោយស៊ីឡាក់៕
កីឡាករថៃ ស៊ុម ឆាយ ដែលត្រូវជួបជាមួយ ផល សោភ័ណ្ឌ នៅថ្ងៃអាទិត្យ

Post a Comment