GuidePedia

0
ថ្នាក់ដឹកនាំក្រុម Chelsea បានអះអាងពីសមត្ថភាព​ ព្រមទាំង បំភ័យដល់ក្រុមដ៏ទៃទៀត ដែល​ស្ថិតក្នុងចង្កោម Premier League ទាំងអស់ ឲ្យបានដឹងថា គាត់នៅពេលនេះ កានតែខ្លាំង ជា​ង​រាល់ដង ។


José Mourinho បានប្រកាសក្ដែងប្រាប់ដល់ អ្នកសារព័ត៌មាន ចង់អួតបង្ហាញថា ពេលនេះគាត់កាន់តែខ្លាំង និង ពិសេសជាង​ពេល រាល់ដងទាំងអស់​។ ពាក្យសម្ដីអួតក្អេងក្អាងរបស់ Mourinho បានប្រកាស់ប្រាប់ ជា​សាធារណៈជនម្ដងមកហើយកាលពី ឆ្នាំ ២០១៤​ ថាគាត់ជាមនុស្ស ខ្លាំងអស្ចារ្យ​ ខណៈដែលគាត់សម្លឹង មើល​ទៅ​ក្រោយ ហើយអ្វីដែលចង់មាន ន័យបង្ហាញពេលនេះ​ ​គឺគាត់ ក៏បន្ថែមទៀតថា គាត់កាន់តែ ខ្លាំងអស្ចារ្យជាង​មុនទៅទៀត ។

Mourinho បានដឹកនាំក្រុម Chelsea លើកពាន Capital One Cup មួយរួចទៅហើយ កាល់ពីខែ​មុន ហើយនៅ​ពេលនេះ គាត់កំពុងតែសម្លឹងមើលឃើញ ពានរង្វាន់ Premer League មួយទៀតហើយ ខណៈដែល Chelsea ស្ថិតក្នុងទីជិតជាងគេ ។


ទន្ទឹមនឹងការលើកឡើងនេះ​ផងដែរ Mourinho បានទទួចទៀតថា គាត់កំពុងមានបញ្ហា ហើយបញ្ហាទាំងនោះ កំពុងតែជម្រុញ ឲ្យគាត់មើលឃើញពីភាពអស្ចារ្យ របស់គាត់ ខ្លាំងឡើងថា ពិតជាប្រសើរជាងមុនមែន ។ ពីព្រោះ​សម្រាប់យុទ្ធសាស្ដ្រ ដែលគាត់បានរៀបឡើង ទាំងការលេង ការហ្វឹកហាត់ និង ទ្រឹស្ដីជាច្រើនទៀត គាត់មានអារម្មណ៍ថា កាន់តែប្រសើរជាងមុខឆ្ងាយណាស់ ។

Post a Comment

 
Top