កីឡាករ Zlatan Ibrahimovic បានចាត់ទុកបម្រាម៤ប្រកួតរបស់គាត់សម្រាប់ជម្លោះពាក្យសម្តីរបស់គាត់ជាមួយអាជ្ញាកណ្តាល គឺជារឿងដ៏គួរឲ្យអាម៉ាស់មុខជាទីបំផុតនៅក្នុងបាល់ទាត់។
សូមបញ្ជាក់ថា ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain រូបនេះ ត្រូវបានកាមេរ៉ាថតជាប់សម្តីរបស់គាត់ជេរប្រមាថប្រទេសបារាំងថា ជាប្រទេសថោកដូចសំរាម បន្ទាប់ពីក្រុមរបស់លោក Laurent Blanc បរាជ័យក្រោមថ្វីជើងរបស់ក្រុម Bordeaux កាលពីខែមីនាកន្លងទៅ។
ទោះបីជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតម្នាក់នេះ បាននិយាយសុំទោសតាមក្រោយ ហើយលោកបាននិយាយយ៉ាងទទូចថា លោកគ្មានចេតនានិយាយប្រមាថមើលងាយប្រទេសបារាំងនោះទេ ប៉ុន្តែលោកពិតជាខកចិត្តខ្លាំងណាស់នឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។
ដោយឡែក ក្រុម PSG ដែលកំពុងប្រជែងជាមួយក្រុម Lyon និងក្រុម Marseille សម្រាប់តំណែងកំពូលតារាងក្រុម Ligue 1 នោះ បានធ្វើការថ្កោលទោសទាំងស្រុងចំពោះបំរាមមួយនេះ ហើយកីឡាករ Zlatan Ibrahimovic ក៏មានប្រតិកម្មខ្លាំងណាស់ដែរ។
ទោះជាយ៉ាងណាក៏ដោយ កីឡាករ Ibrahimovic បាននិយាយទទួលស្គាល់ដែរថា នេះគឺជាកំហុសម្តងឆ្គងមួយកាល ហើយលោកក៏គ្មានពាក្យអ្វីត្រូវតវ៉ាទៀតដែរ៕

Post a Comment