កីឡាករ Bernardo Silva មានជំនឿយ៉ាងមុតមាំថាក្រុម Monaco នឹងគ្រងបានតំណែងលេខ៣លើកំពូលតារាងក្រុមកំពូល Ligue 1បារាំង នារដូវកាលនេះ បន្ទាប់ពីយកឈ្នះក្រុម Caen កាលពីថ្ងៃសុក្រកន្លងទៅ។
សូមបញ្ជាក់ថា ក្រុមរបស់លោក Leonardo Jardim បានហក់រំលងក្រុម Marseille មកឈរនៅតំណែងលេខ៣វិញជាមួយនឹងជ័យជម្នះមួយនេះ និងជាទីតាំងមួយឲ្យតែពួកគេអាចរក្សាបាន នឹងមានឱកាសលេងនៅការប្រកួត Champions League នារដូវកាលក្រោយ។
កីឡាករ Bernardo Silva អាយុ២០ឆ្នាំ បាននិយាយប្រាប់កាសែត Al Jazeera Sport ថាវាគឺជារឿងអស្ចារ្យខ្លាំងណាស់ដែលឈ្នះការប្រកួតយប់មិញ ដែលជាជ័យជម្នះដ៏សំខាន់បំផុតសម្រាប់ក្រុមរបស់គាត់។
លោកបានបន្តទៀតថា យើងទាំងអស់គ្នាសប្បាយចិត្តនឹងលទ្ធផលដែលទទួលបាន ហើយគោលដៅរបស់យើងនៅពេលនេះគឺធ្វើយ៉ាងណារក្សាឲ្យបានតំណែងក្រុមកំពូល ហើយយើងចង់រក្សាឲ្យបានតំណែងមួយនេះជារៀងរហូតដល់ដំណាច់រដូវកាល ដែលនៅសល់តែ៦ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ហើយ។
សូមបញ្ជាក់ថា ក្រុម Marseille ដែលត្រូវជួបជាមួយក្រុម Bordeaux នៅថ្ងៃអាទិត្យ បានទាត់ចាញ់ក្រុម Paris Saint-Germain នៅការប្រកួតលើកមុនរបស់ពួកគេ គឺជាលទ្ធផលដែលធ្វើឲ្យពួកគេមាន៥ពិន្ទុ តាមពីក្រោយក្រុមរបស់លោក Laurent Blanc នៅការប្រកួតប្រជែងជើងឯកបាល់ទាត់ក្នុងស្រុក Ligue 1៕

Post a Comment