កីឡាករប្រដាល់ចក្រភពអង់គ្លេស Amir Khan បានប្រកាសកាលពីពេលថ្មីៗនេះថា រូបគេនឹងឡើងប្រកួតជាមួយនឹងអតីតម្ចាស់ខ្សែក្រវាត់ពិភពលោកក្នុងទម្ងន់មធ្យម (៦៦,៦៧ គីឡូក្រាម) Chris Algieri នាថ្ងៃទី ៣០ ខែឧសភា ខាងមុខនេះ។ Khan ធ្លាប់បានធ្លាក់ចូលក្រោមសម្ពាធដោយត្រូវប្រកួតជាមួយនឹងគូប្រកួតមានសញ្ជាតិអង់គ្លេសដូចគ្នា Kell Brook ដែលជាម្ចាស់ខ្សែក្រវាត់របស់ស្ថាប័ន IBF នៅខែមិថុនា។
ប៉ុន្តែ អតីតម្ចាស់មេដាយប្រាក់អូឡាំពិករូបនេះ ដែលក៏ត្រូវបានទាក់ទងឲ្យប្រកួតជាមួយនឹងកីឡាករ Adrien Broner និង Keith Thurman ផងដែរនោះ បាននិយាយថា រូបគេបានស្ថិតក្នុងការចរចាយ៉ាងស៊ីជម្រៅរួចជាស្រេចដើម្បីប្រកួតជាមួយនឹងកីឡាករម្នាក់។
ស្របពេលជាមួយគ្នានេះ នៅលើគេហទំព័រ YouTube របស់ប្រពន្ធគេ កីឡាករ Khan បានប្រកាសថា៖ «គូប្រកួតនាពេលបន្ទាប់គឺកីឡាករ Chris Algieri។ ខ្ញុំនឹងធ្វើប្រកួតក្នុងការប្រកួតនោះក្នុងទម្ងន់ ៦៦,៦៧ គីឡូក្រាម»។
ការប្រកួតនេះមិនទាន់ត្រូវបានព្រមព្រៀងជាផ្លូវការឡើយ ប៉ុន្តែ Khan បានបញ្ជាក់ថា៖ «ខ្ញុំកំពុងតែរង់ចាំឲ្យការប្រកួតនេះត្រូវប្រកាសជាផ្លូវការដោយលោក Al Haymon អ្នកចាត់ការទូទៅ និងជាទីប្រឹក្សា»។
ការរងបរាជ័យតែមួយរបស់កីឡាករ Algieri ក្នុងការប្រកួតអាជីពចំនួន ២១ លើករបស់គេបានកើតឡើងក្នុងការឡើងសង្វៀនប្រកួតលើកចុងក្រោយរបស់គេនៅពេលជួបជាមួយនឹងតារាឆ្នើមហ្វីលីពីន Manny Pacquiao ដែលនឹងត្រូវប្រកួតជាមួយនឹងកីឡាករ Floyd Mayweather នាថ្ងៃទី ២ ខែឧសភា ខាងមុខនេះ។
Khan ជឿជាក់ថា គូប្រកួតសញ្ជាតិអាមេរិករបស់គេ គឺជាជើងខ្លាំងម្នាក់ ខណៈដែលរូបគេបានដណ្តើមខ្សែក្រវាត់ WBO ពីកីឡាករ Ruslan Provodnikov កាលពីខែមិថុនា ឆ្នាំ ២០១៤ បើទោះបីនោះ វាជាការទទួលជ័យជម្នះដោយពិន្ទុដ៏ចម្រូងចម្រាសក៏ដោយ។
Khan បានប្រាប់ឲ្យដឹងថា៖ «អ្នកអាចធ្វើការដាក់ចំណាត់ថ្នាក់ដល់រូបគេជាគូប្រកួតកម្រិត A។ រូបគេបានប្រកួតជាមួយនឹងគូប្រកួតខ្លាំងៗជាច្រើន និងបានផ្តួលគូប្រកួតដ៏ខ្លាំងទាំងនោះ ហើយបានចាញ់ទាំងប្រផិតប្រផើយប៉ុណ្ណោះនៅពេលប្រកួតជាមួយនឹង Manny Pacquiao»។
Khan វ័យ ២៨ ឆ្នាំ សង្ឃឹមថា អាចធ្វើការប្រកួតជាមួយនឹង Algieri ក្នុងទីក្រុងញូវយ៉ក ខណៈដែលការប្រកួតលើកចុងក្រោយរបស់ Khan នៅទីនោះ គឺការផ្តួលឲ្យកីឡាករ Paulie Malignaggi សន្លប់នៅទឹកទី ១១ នៅលើសង្វៀន Madison Square Garden កាលពីខែឧសភា ឆ្នាំ ២០១០។
ប៉ុន្តែ នៅពេលនេះ Khan ចង់បានការប្រកួតមិនដណ្តើមខ្សែក្រវាត់មួយនៅលើសង្វៀន Barclays Center ខណៈដែលកីឡាកររូបនេះបានឲ្យដឹងថា៖ «យើងកំពុងតែទន្ទឹងរង់ចាំការប្រកួតនៅទីក្រុងញូវយ៉ក ហើយខ្ញុំគិតថា ទីក្រុងញូវយ៉ក គឺជាសង្វៀនដ៏អស្ចារ្យសម្រាប់ខ្ញុំ»។
Khan បានបញ្ជាក់យ៉ាងច្បាស់ពីបំណងរបស់គេក្នុងការចង់បានការប្រកួតដែលផ្តល់ប្រាក់យ៉ាងច្រើនជាមួយនឹងកីឡាករ Mayweather ឬ Pacquiao និងជឿជាក់ថា ការទទួលជ័យជម្នះលើ Algieri អាចនឹងធ្វើឲ្យរូបគេសម្រេចនូវគោលដៅនោះ។ កីឡាកររូបនេះបាននិយាយថា៖ «ជាការរំពឹងទុក ការប្រកួតនេះអាចនឹងនាំឲ្យខ្ញុំមានការប្រកួតដ៏ធំជាងនេះទៅថ្ងៃអនាគត ដែលជាអ្វីដែលខ្ញុំកំពុងរង់ចាំ»។
Khan មានកំណត់ត្រាឈ្នះ ៣៣ លើក ចាញ់ ៣ លើក និងផ្តួលដៃគូឲ្យសន្លប់ ១៩ លើក ខណៈ Algieri ឈ្នះ ២០ លើក ចាញ់ ១ លើក និងផ្តួលដៃគូឲ្យសន្លប់ ៨ លើក៕

Post a Comment