GuidePedia

0
ខ្សែការពារ​របស់​ក្លិប Barcelona​កីឡាករ Javier Mascherano​បាន​និយាយ​ទទួលស្គាល់ លោក​ចង់ឲ្យ​មិត្ត​រួម​ក្រុម Dani Alves និង Xavi​បន្ត​នៅ​ជាមួយ​ក្លិប​នៅ​ទឹកដី Camp Nou​នៅ​រដូវ​កាល​ក្រោយ​ទៀត។


សូមបញ្ជាក់ថា កីឡាករ Alves កំពុង​សំឡឹង​រកមើល​ច្រក​ចេញពី​ក្លិប Barcelona ក្រោយ​លេង​នៅទីនេះ អស់​រយៈពេល​៧​ឆ្នាំ​រួចមក គឺ​ស្រប​ពេលដែល ភ្នាក់ងារ​របស់​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​ម្នាក់នេះ​បាន​អះអាង​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍ថា មនុស្ស​របស់គាត់ អាច​នឹង​ចាក​ចេញពី​ក្លិប​នៅ​ដំណាច់​រដូវ​កាល​នេះ​តែម្តង។

​ខណៈនោះ​ដែរ កីឡាករ Xav​ក៏បាន​ប្រកាស​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះដែរ ថា​គាត់​មិនទាន់​សម្រេចចិត្ត​នោះទេ ពាក់ព័ន្ធ​នឹង​អនាគត​របស់គាត់ ប៉ុន្តែ​ច្បាស់​ណាស់ ថា​គាត់​នឹងត្រូវ​ចាកចេញ​ទៅក្នុង​រដូវ​កាល​ក្តៅ​នេះ ក្នុងនោះ ក្លិប​កាតា Al Sadd​អាចជា​គោលដៅ​ផ្ទេរ​របស់គាត់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Mascherano​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កីឡាករ​ទាំងពីរ​នាក់​នេះ នៅមាន​ចំណែក​មួយ​ដ៏​សំខាន់​នៅក្នុង​ក្រុម​របស់លោក នា​រដូវ​កាល​ក្រោយ​។​


កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ម្នាក់នេះ បាន​និយាយប្រាប់​វែបសាយ​របស់​ក្លិប​ថា Dani Alves ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុត​មិន​ធ្លាប់​ដែលមាន​របស់​ក្លិប Barcelona ហើយ​គាត់​គឺជា​កីឡាករ​អស្ចារ្យ​បំផុត​។ ដូច្នេះហើយ​គាត់​នៅមាន​អនាគត​វែងឆ្ងាយ​ទៀត​ជាមួយ​ក្លិប​៕

Post a Comment

 
Top