GuidePedia

0
ក្រុម Borussia Dortmund បាន​នឹង​កំពុងធ្វើការ​ហ្វឹកហាត់​ដើម្បី​រំកិល​ឡើង​មកឈរ​លំដាប់​កំពូល​វិញ ក្នុង​ក្របខណ្ឌ​លី​ហ្គ​កំពូល​អាល្លឺម៉ង់ Bundesliga នៅ​ពេល​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ក្រុម Borussia Moenchengladbach នៅ​ថ្ងៃ​សៅ​វិ៍​ស្អែក​នេះ។


​ក្រុម​កំពុងតែ​ឈរ​លេខ ៣ បច្ចុប្បន្ន Borussia Moenchengladbach ធ្វើ​បានល្អ​ខ្លាំងណាស់​ពោលគឺ​ការប្រកួត ៧ លើកចុង ក្រោយ​មិនដែល​ស្គាល់​រស់ជាតិ​បរាជ័យ​ឡើយ​នៅក្នុង​លី​ហ្គ ប៉ុន្តែ​ក្តី​ជឿជាក់​បែបនេះ​គឺ​បានធ្វើ​ឲ្យ​ក្រុម​កំពុងតែ in-form Moenchengladbach ជ្រុស​ចេញពី​ការប្រកួត German Cup ដោយ​បាល់​ប៉េ​ណា​ល់​ទី ១១ ម៉ែត្រ​ក្រោម​ថ្វីដៃ​ក្រុម​លី​ហ្គ​លំដាប់​ទី ៣ Arminia Bielefeld ទៅវិញ។​

ចំណែកឯ​ក្រុម Dortmund វិញ​បាន​ជួប​រឿង​ល្អ​នៅពេល​ឈ្នះ​នៅ​ម៉ោង​បន្ថែម 3-2 ទៅលើ​ក្រុម Hoffenhiem កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ Dortmund ព្រួយបារម្ភ​ខ្លាំង​នោះ​គឺ​ការប្រកួត​ជួប Bayern Munich វគ្គ ៤ ក្រុម​ចុងក្រោយ ខណៈ​ជំនួប​ក្រុម​ទាំងពីរ​ក្នុង​លី​ហ្គ​គឺ Bayern Munich ឈ្នះ 1-0 កាល​ស​ប្តា​ហ៏​មុន។ ​​


នៅក្នុង​ស​ន្និសិទ​គ្រូបង្វឹក​លោក Jurgen Klopp បាន​ថ្លែងថា​ប្រសិនបើ​យើង​ចាញ់​ការប្រកួត​ចំពោះមុខ​នោះ​គឺ​យើង នឹង​បន្ត​ឈរ​លេខ ១០ ក្នុង​តារាង តែ​ប្រសិន​ណា​យើង​អាច​ឈ្នះ​ទៅលើ Moenchengladbach បាន​មែន​នោះ​យើង​នឹងរំកិល​ខ្លួន​ឡើង​មកឈរ​លេខ ៨។ ​គួរ​បញ្ចាក់​ថា​កីឡាករ​ខ្សែរ​ការពារ Mats Mummels នឹង​ខ្សែប្រយុទ្ធ Marco Ruse បាន​ត្រឡប់​មកវិញហើយ ដើម្បី​ជួយ​ក្រុម ក្រោយ​ខកខាន​ការប្រកួត​ពេល​ជំនួប​ឈ្នះ​លើ Hoffenhiem នៅ German Cup៕

Post a Comment

 
Top