ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុមមេឃខៀវ Manchester City បានលើកឡើងថាក្រុមរបស់គេ មិនទាន់អស់ឱកាសលើកពាន English Premier League នៅឡើយទេ ដោយនិយាយថា Man City នឹងឈ្នះក្រុម Manchester United ឲ្យបាននៅថ្ងៃអាទិត្យនេះ ដើម្បីបន្តដាក់សម្ពាធទៅលើក្រុមកំពូលតារាង Chelsea ទៀត។
Man City ដែលឈរនៅចំណាត់ថ្នាក់លេខ៤ នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដើម្បីប៉ះ Man Utd ដែលខុសគ្នាតែ១ពិន្ទុ ឈរនៅលេខ៣ បន្ទាប់ពីពួកគេភ្លាត់ចាញ់ក្រុមឥន្ទ្រី Crystal Palace ២-១ កាលពីថ្ងៃច័ន្ទ និងមានគម្លាតពីក្រុមកំពូលតារាងតោខៀវ Chelsea ដល់ទៅ៩ពិន្ទុ។
យ៉ាងណាក្ដី ខ្សែប្រយុទ្ធអាហ្សង់ទីន ដែលស៊ុតនៅនាទី៩០+៤ ជួយឲ្យ Man City លើកពានកាលពីឆ្នាំ២០១២រូបនេះ មិនទាន់អស់សង្ឃឹមលើកពាននៅរដូវកាលនេះទេ ខណៈដែលរូបគេជឿថាអភូតហេតុ អាចនឹងកើតមានឡើងគ្រប់ពេលវេលា ក្នុងពិភពបាល់ទាត់។
ខ្សែប្រយុទ្ធឆ្នើមវ័យ ២៦ឆ្នាំរូបនេះ បានប្រាប់ដល់ Sky Sports ថា៖ “ប្រាកដណាស់ យើងនៅតែអាចឈ្នះវា។ ក្នុងពិភពបាល់ទាត់ អ្វីៗក៏អាចកើតឡើងបានដែរ ខណៈដែលពេលខ្លះយើងអ្វីៗពិតប្រាកដ និងច្បាស់លាស់ណាស់ ប៉ុន្តែបែរប្រែប្រួលវិញ ហើយយើងក៏ធ្លាប់ឃើញច្រើនមកហើយ។ យើងអាចនឹងឃើញវាម្ដងទៀត នៅរដូវកាលនេះ។ យើងត្រូវតែផ្ដោតអារម្មណ៍ លើខ្លួនឯង ដោយព្យាយាមឈ្នះគ្រប់ការប្រកួតដែលនៅសល់ និងព្យាយាមដាក់សម្ពាធទៅលើ Chelsea ជាបន្ត”។
Aguero រកគ្រាប់បាល់បញ្ចូលទីឲ្យ Man City បាន១៧គ្រាប់ហើយ នៅរដូវកាលនេះ ខណៈដែលបច្ចុប្បន្នរូបគេកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Top Scorers ដោយចាញ់ Diego Costa របស់ Chelsea និង Harry Kane របស់ Spurs (១៩គ្រាប់ដូចគ្នា) ចំនួន២គ្រាប់៕

Post a Comment