GuidePedia

0
ក្លឹបកាំភ្លើងធំ Arsenal ជិតឈានដល់កិច្ច ព្រមព្រៀងជាផ្លូវការហើយជាមួយនឹងក្លឹប អាហ្សង់ទីន Velez Sarsfield ក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធវ័យ ១៦ ឆ្នាំ Maxi Romero នៅបំណាច់រដូវកាលនេះមកកាន់ទឹកដី Emirates ។


ប្រភពព័ត៌មានពីគេហទំព័រកីឡា Metro បានឲ្យដឹងថា ក្លឹបទាំងពីរកាន់តែប្រកៀកក្នុងការផ្លាស់ទ្រនំថ្មីរបស់កីឡាករជន ជាតិអាហ្សង់ទីន Romero រូបនេះ ក្រោយ ពេលដែលប្រធានក្លឹបកាំភ្លើងធំលោក Dick Law បានទៅចរចាជាមួយនឹងប្រ ធានក្លឹប Velez នៅតំបន់អាម៉េរិកឡាទីន (អាម៉េរិកខាងត្បូង) តាមរបាយ ការណ៍ ដែលមានតម្លៃប្រហែល ៤.៥ លាន ផោនក្នុងការពាំនាំខ្សែប្រយុទ្ធវ័យក្មេងដែលត្រូវបានគេប្រសិទ្ធនាមថា ជាកំពូលខ្សែប្រយុទ្ធ Lionel Messi ទី២ដែរនោះ ។

យ៉ាងណាក៏ដោយ Arsenal ត្រូវរង់ចាំយ៉ាងហោចណាស់ក៏១សប្តាហ៍ទៀតដែរក្នុងការទទួលយក Romero ខណៈដែល Romero នឹងបញ្ចប់កិច្ចសន្យា ដែល នៅសល់រយៈពេល២ឆ្នាំទៀត នៅក្នុងក្លឹបប្រទេសកំណើតរបស់ខ្លួនដែលនឹងអាច ក្លាយទៅកីឡាករខ្សែប្រយុទ្ធវ័យ១៦ឆ្នាំស្មើទៅនឹង Brooklyn កូនប្រុស ច្បង របស់បុរសសង្ហារ David Beckham ដែរ ដែលបានមកលេងក្នុងឈុតតូចរបស់ Arsenal តាំងពីដើមឆ្នាំ២០១៥មកម្ល៉េះ ៕

Post a Comment

 
Top