GuidePedia

0
ក្រុមដែលកំពុងតែកាន់កាប់តំណែងកំពូល តារាង Premier League ដ៏រឹងមាំតោខៀវ Chelsea ហាក់ដូចជា មិនជាព្រួយបារម្ភខ្លាំងណាស់នោះទេ បើទោះបីជា ចាញ់ ក្រុមម្ចាស់ផ្ទះ Queens Park Ranger នារសៀលថ្ងៃអាទិត្យ ស្អែកនេះក៏ដោយប្រចាំសប្តាហ៍ទី៣២ ។


ការនាំមុខ៧ពិន្ទុដាច់ឈរនៅកំពូតតារាងដ៏រឹងមាំបែបនេះ បានធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយលោក Jose Mourinho កាន់តែមានសង្ឃឹមខ្ពស់ក្នុងការ ឈ្នះពានធំប្រចាំអង់គ្លេស Premier League ក្រោយពីខកខានរយៈពេល៩ឆ្នាំមកនេះ គិតតាំងពីឆ្នាំ២០០៦មក ខណៈដែលនៅសល់តែ៧ប្រកួតទៀតប៉ុណ្ណោះ នឹងបិទរដូវកាលថ្មីឆ្នាំ២០១៤-២០១៥វិញហើយ ។

ដោយខ្លាចជ្រុះចេញពី Premier League, QPR ពង្រឹងក្រុមបានយ៉ាងល្អក្នុង២ប្រកួតចុងក្រោយនេះ គឺបានបំបាក់ក្រុម ម្ចាស់ផ្ទះ West Bromwich Abions ៤-១ មុនទៅលេងស្មើ ៣-៣ ទល់នឹងម្ចាស់ផ្ទះ Aston Villa ដែលជាសញ្ញាមួយ អាចធ្វើឲ្យ Chelsea មានការលំបាកស៊ីក្រុមដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ១៨នេះណាស់ ។

តែយ៉ាងណាក៏ដោយ៣ពិន្ទុក្រៅទឹកដី Chelsea ពិតជាចង់បានខ្លាំងណាស់ និងខំរកពិន្ទុឲ្យបានច្រើនពេលជួបក្រុមតូច ជាមួយនឹងការស៊ីបានត្រូវតែ ដើម្បីរក្សា លំនឹង ខ្លួន និងកសាងប្រវត្តិសាស្រ្តលើកពានមុនបិទរដូវកាល មុនពេលជួបក្រុម ខ្លាំងៗ ខណៈដែលក្រុមលេខ២តាមពីក្រោយកាំភ្លើងធំ Arsenal មាន៦៣ពិន្ទុ នោះ ។


នៅរាត្រីម៉ោង ៧:៣០នាទីថ្ងៃអាទិត្យស្អែកនេះ គឺជាការប្រកួតប្រចាំសប្តាហ៍ទី៣១របស់ក្រុមតោខៀវ ខណៈដែលនៅ សល់១ប្រកួតទៀតក្នុងដៃត្រូវជួបនឹងក្រុម Leicester City ក្រោយពេលទទួលបាន៣ពិន្ទុនៅក្នុងទឹកដី Stamford Bridge ២-១ កាលពីសប្តាហ៍មុនរក្សាប្រវត្តិលេង មិនចាញ់ក្នុងទឹកដីដដែលក្នុងនាមជាក្រុម ខ្លាំង ដែល ទើបតែចាញ់២ប្រកួតតិចជាងគេ បំផុតក្នុងរដូវកាលថ្មីនេះចាប់តាំងពីទិញចូលកីឡាករសំខាន់៤រូបមានខ្សែការពារ Filipe Luis ខ្សែមប្រើប្រយុទ្ធ Cesc Fabregas អ្នកចាំទី Thibaut Courntois និងខ្សែប្រយុទ្ធដែលកំពុង នាំមុខគេពីការស៊ុតបានច្រើនជាងគេបណ្តោះអាសន្ននៅ Premier League, Diego Costa៕

Post a Comment

 
Top