GuidePedia

0
កំពូល​អ្នកចាត់ការ​ក្រុម​ដ៏​ល្បី​​ Jose Mourinho ​ដែល​មាន​រហ័ស​នាម​ថា “Special One” គឺ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​​ផ្សេង​ៗ​គ្នា​ដូច​ជា​ Premier League, Serie A, La Liga ​និង​ធ្លាប់​លើក​ពាន​ UEFA Champions League ​បាន​២​សម័យ​កាល​ផង​ដែរ ខណៈ​ដែល​​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​​រូប​នេះ ក៏​ធ្លាប់​ដឹក​នាំ​កូន​ក្រុម​ ដែល​ជា​កីឡាករ​ Super Star របស់​ពិភព​លោក​​ក៏​មិន​តិច​ដែរ អំឡុង​ពេល​ដែល​លោក​ដឹកនាំ​ ១៥​ឆ្នាំ​កន្លង​ទៅ​។


​តើ​ប្រិយ​មិត្ត​ដឹង​ទេ​ថា ជម្រើស​១១​នាក់​ដំបូង​របស់​ Jose Mourinho ​ដែល​ស្ថិត​ក្នុង​ក្ដី​សុបិន​របស់​លោក​នោះ មាន​កីឡាករ​ឆ្នើមៗ​​រូប​ណា​ខ្លះ? សូម​បង្ហាញ​ជូន​ដូច​ខាង​ក្រោម៖


អ្នកចាំទី៖ – Petr Cech


ខ្សែ​ការពារ​ស្ដាំ៖ – Sergio Ramos


​ខ្សែ​ការ​ពារ​កណ្ដាល៖ – John Terry


ខ្សែ​ការ​ពារ​កណ្ដាល៖ – Lucio


ខ្សែ​ការពារ​ឆ្វេង៖ – Ashley Cole


​ខ្សែ​បម្រើ​កណ្ដាល៖ – Michael Essien


ខ្សែ​បម្រើ​កណ្ដាល៖ – Frank Lampard


ខ្សែ​បម្រើ​ស្លាប​ឆ្វេង៖ – Eden Hazard


ខ្សែ​បម្រើ​ប្រយុទ្ធ​៖ – Wesley Sneijder


ខ្សែ​បម្រើ​ស្លាប​ស្ដាំ៖ – Cristiano Ronaldo


ខ្សែ​ប្រយុទ្ធ៖ – Didier Drogba

​អ្វី​គួរ​ឲ្យ​កត់​សំគាល់​នោះ​គឺ អ្នកចាត់ការ​ក្រុម​តោ​ខៀវ​រូប​នេះ បាន​ជ្រើស​រើស​ខ្សែ​បម្រើ​ស្លាប​កំពូលៗ​ទាំង​២​តែ​ម្ដង ពោល​គឺ Eden Hazard ​របស់ Chelsea និង​ Cristiano Ronaldo របស់​ Real Madrid៕

Post a Comment

 
Top