ក្រុមហង្សក្រហម Liverpool បានបង្ហាញឈុតក្នុងដីរដូវកាលថ្មី ២០១៥-២០១៦ កាលពីយប់មិញ នៅកីឡដ្ឋាន Anfield ខណៈដែលខ្សែបម្រើ Raheem Sterling ដែលបដិសេធកុងត្រាជាមួយក្លិបជាច្រើនលើកច្រើនសារនោះ ក៏មានវត្តមានក្នុងការបង្ហាញឈុតថ្មីនេះដែរ។
ក្រុមហ៊ុនផលិតសំលៀកបំពាក់កីឡារបស់អាមេរិក New Balance ដែលចុះកិច្ចសន្យារយៈពេល៤ឆ្នាំ ក្នុងតម្លៃ៣០០លានផោន គឺជាអ្នករចនាឡើង និងផ្គត់ផ្គង់ជំនួសក្រុមហ៊ុន ដែលជាដៃគូជាមួយគ្នាមួយទៀត Warrior។
ការបង្ហាញនេះ មានភ្ជាប់មកជាមួយនឹងសារថា “Hold Nothing Back” ដែលមានតារាឆ្នើមៗ ដូចជាSterling, Daniel Sturridge, Martin Skrtel, Simon Mignolet, Adam Lallana, Jordan Henderson និង Philippe Coutinho ផងដែរ ដែលពាក់ឯកសណ្ឋានថ្មីនេះ បង្ហាញដល់អ្នកគាំទ្ររបស់ខ្លួន។
កាលពីសប្ដាហ៍មុន Sterling បានឡើងទៅធ្វើបទសម្ភាសន៍មួយ ដោយមិនបានប្រាប់ដំណឹងដល់ក្លិបហង្សក្រហមឡើយ បន្ទាប់ពីបដិសេធសំណើកុងត្រាថ្មីក្នុងតម្លៃ ១០ម៉ឺនផោន ក្នុងមួយសប្ដាហ៍។ រីឯ Liverpool ពុំទាន់ចង់លក់កីឡាករវ័យ២០ឆ្នាំរូបនេះចេញទេ ខណៈដែលកិច្ចសន្យាចាស់របស់គេនៅសល់រយៈពេល២ឆ្នាំទៀត។
ក្នុងការបង្ហាញឈុតថ្មីយប់មិញ មានអ្នកគាំទ្រហង្សក្រហមម្នាក់ បានស្រែកនៅពីមុខ Sterling ថា៖”ត្រូវប្រាកដថា យើងនឹងឃើញអ្នកពាក់ឈុតថ្មីនេះ នៅរដូវកាលក្រោយ”៕

Post a Comment