កីឡាករ Cristiano Ronaldo នឹងអាចចូលលេងបានហើយក្នុងជំនួបទល់នឹង Eibar បន្ទាប់ពីក្លិប Real Madrid តវ៉ាឈ្នះរឿងដែលអាជ្ញាកណ្ដាលពិន័យកាតលឿងដល់ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះទាំងអយុត្តិធម៌។
យោងតាមវិបសាយ Marca បានចុះផ្សាយប៉ុន្មាននាទីមុននេះ បានសរសេរថាការតវ៉ារឿង Ronaldo ទទួលបានកាតលឿងដោយមិនសមហេតុផលនោះ បានជោគជ័យហើយ ពោលគឺអាជ្ញាកណ្ដាល Lopez Melero បានទទួលស្គាល់ថានោះជាកំហុសរបស់លោកមែន ដែលកាត់ក្ដីច្រឡំ។ នេះមានន័យថា ម្ចាស់ពាន Ballon d’Or ៣សម័យរូបនេះនឹងមានឱកាសបានចូលលេងឱ្យ Real បានហើយនាចុងសប្ដាហ៍នេះ ពេលប៉ះ Eibar ។
គួររំលឹកថា Ronaldo ទទួលបានកាតលឿងនេះ នៅក្នុងប្រកួតដែលអធិរាជសយកឈ្នះលើក្រុម Rayo ដោយលទ្ធផល ២-០ ពេលដែលម្ចាស់ស្បែកជើងមាសរដូវកាលមុន ប៉ះគ្នាជាមួយខ្សែការពារ Antonio Amaya ៕

Post a Comment