GuidePedia

0
ខ្សែ​ប្រយុទ្ធ Wayne Rooney ដែល​ជា​ប្រធាន​ក្រុម​នៃ​ក្រុម Manchester United កំ​ពុង​តែ​ស្រេក​ឃ្លាន​ក្នុង​ការ​បន្ថែម​​ភាព​វេទ​នា​ទៀត​ដល់​ក្រុម Manchester City ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែ​មួយ​នៅ​ថ្ងៃ​​អាទិត្យ​នា​កីឡ​ដ្ឋាន Old Trafford​។

ការ​ជួប​ជោគ​វាស​​នា​​ប្រែ​ប្រួល​ដ៏​​គួរ​ឲ្យ​កត់​សម្គាល់​មួយ​​បាន​ជួយ​ឲ្យ​ក្រុម​ឈរ​លេខ​៣ Man United នាំ​មុខ​ក្រុម​ឈរ​លេខ​៤ Man City ចំនួន​១​ពិន្ទុ​នៅ​មុន​នឹង​ឈាន​ដល់​ការ​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ បើ​ទោះ​បី​ក្រុម​​ទាំង​​ពីរ​អាច​នៅ​តែ​ដេញ​តាម​ពី​ក្រោយ​ក្រុម​ឈរ​លេខ​១ Chelsea ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន​ក៏​ដោយ​។

លោក Louis van Gaal អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Man United អាច​នឹង​​ធ្វើ​ការ​កោះ​​ហៅ​ Robin van Persie ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ហូ​ឡង់​រូប​នេះ​បាន​វិល​ទៅ​ហ្វឹក​ហាត់​វិញ​នៅ​សប្តាហ៍​នេះ ក្រោយ​ពី​​ជួប​បញ្ហា​របួស​ក​ជើង​។

Man City បាន​ទទួល​ជ័យ​ជម្នះ​តែ​៤​លើក​គត់ ក្នុង​ចំ​ណោម​ការ​ប្រកួត​លីក​១១​លើក​ចុង​ក្រោយ​របស់​ពួក​គេ ប៉ុន្តែ លោក​ Manuel Pellegrini ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ បាន​បញ្ជាក់​ថា លោក​មិន​​បាន​ខ្វល​ខ្វាយ​​អំ​ពី​តំណែង​ផ្ទាល់​ខ្លួន​របស់​យើង​លោក​ឡើយ​​។ ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១០​យប់ (ម៉ោង​នៅ​កម្ពុជា)​៕

ជំនួប​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ

02.11.14 Manchester City 1-0 Manchester United
26.03.14 Manchester United 0-3 Manchester City
22.09.13 Manchester City 4-1 Manchester United

Post a Comment

Top