:អ្នកប្រដាល់សែន រ៉ាដេតក្លឹបអប្សរាគុនខ្មែរដែលជ្រុលវាយបន្ថែមលើអ្នកប្រដាល់ឡុង បញ្ញាក្លឹបសាលវ័ន្ដកីឡាបណ្ដាលឲ្យសន្លប់ក្នុងការប្រកួតកន្លងមកនោះបានណាត់ជួបប្រកួតគ្នាម្ដងទៀតលើសង្វៀន TV3 វេលាម៉ោង៣កន្លះថ្ងៃទី១២មេសានេះ ។
អ្នកប្រដាល់ទាំង ២ រូបនេះល្អដូចគ្នា តែកន្លងមករ៉ាដេតមានកំហុសដោយជ្រុលវាយបន្ថែមនោះធ្វើឲ្យបញ្ញាសន្លប់ហើយត្រូវអាជ្ញាកណ្ដាលកំណត់ឲ្យចាញ់ដោយប្រគល់ជ័យជំនះឲ្យឡុង បញ្ញាតែម្ដង ។ សម្រាប់ជំនួបលើកនេះមិនដឹងថានរណាឈ្នះនោះទេតែការប្រកួតនេះបើមិនមានបញ្ហាដូចលើកមុនទេនោះ គឺនឹងដំណើរការ ៥ ទឹកពេញជាមិនខានហើយអ្នកចាញ់ និង អ្នកឈ្នះប្រាកដជាវេទនាដូចគ្នា ។
សម្រាប់លើកនេះបញ្ញាក៏ចង់បានជ័យជំនះដោយយុត្តិធម៌ ឯ រ៉ាដេតក៏ត្រូវការជ័យជំនះដោយយុត្តិធម៌ដែរ ។នរណាជាអ្នកខ្លាំងពិតប្រាកដ ?
សួង សុវណ្ណថាសមាគមប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយអ្នកប្រដាល់ជើង រន្ទះង៉ែត រដ្ឋា ដែលមក ពីក្លឹបតាព្រហ្មមានជ័យ ។ អ្នកប្រដាល់ទាំង ២ រូបនេះពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកទេ ។ រដ្ឋាជាអ្នកប្រដាល់ដែលមានអំណួតខ្លាំងលើការ ប្រើជើងផ្ដួលគូប្រកួតតែបើជួបអ្នកប្រដាល់ដែលពូកែជើងដូចគ្នានោះរដ្ឋាទាត់ចេញលែងរួចតែម្ដង ។ រដ្ឋាកែងរបស់គេមិនជាអស្ចារ្យនោះទេ ឯ ជង្គង់ល្មមតែអាចលេងជាមួយគូប្រកួតបាន ។
ចំពោះសុវណ្ណថាជាអ្នកប្រដាល់មួយរូបដែលមិនមានដែលអស្ចារ្យខ្លាំងនោះទេ តែស្នៀតជង្គង់ កណ្ដាប់ដៃ កែង និង ស្នៀតទាត់តបស់គេប្រើបានល្មមតែគូប្រកួតមិនអាចប្រហែសបាន ។ ជាមួយនឹងមុខស្វិតនោះប្រសិនបើគេហាត់បានគ្រប់គ្រាន់អ្នកដែលប្រកួតជាមួយគេបើឈ្នះក៏ទ្រមខ្លួនដែរ ។
មួយរយៈនេះសុវណ្ណថាហាក់ដូចជាមិនសូវមកក្លឹបដើម្បីហ្វឹកហាត់នោះទេ ។ ចាំមើលសួង សុវណ្ណថា អាច ដណ្ដើមជ័យជំនះពីង៉ែត រដ្ឋាបានឬទេ ?
សោម វិឆ័យក្លឹបសាលវ័ន្ដ កីឡាប្រកួតជាមួយអ្នកប្រដាល់ចាន់ រក្សារបស់ក្លឹបអេភូថងកីឡា ។ អ្នកប្រដាល់ ទាំង ២ រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ បន្ទាប់ពីលេចធ្លោមួយរយៈដោយសារប្រើជើងទាត់កញ្ចឹង ក គូប្រកួតឲ្យសន្លប់នោះពេលនេះវិឆ័យហាក់ដូចជា ស្រុតចុះបន្តិចហើយ ។ចំពោះរក្សាវិញកេជាអ្នកប្រដាល់ជើងចាស់មួយរូបដែលល្អជង្គង់ហើយការប្រកួតរបស់គេគឺ មិនឆេវឆាវឡើយ ។
នេះជាការប្រកួតមួយដែលទាំងសងខាងមានឱកាសដើម្បីឈ្នះដូចគ្នា ។វិឆ័យអាចសន្លប់ដោយសារជង្គង់របស់រក្សា តែ រក្សាក៏អាចសន្លប់ដោយសារស្នៀតទាត់របស់វិឆ័យដែរ ។

Post a Comment