GuidePedia

0
អ្នក​ប្រដាល់​ជើងចាស់​នួន ភិ​រក្ស​ក្លឹប​តា​ព្រហ្ម​មានជ័យ​បានបង្ហាញ​មុខ​មកវិញ​ជាមួយនឹង​ការប្រកាស​ឡើង​សង្វៀន​ប្រកួត​ជាមួយ​ពេជ្រ ម៉ាប់​ក្លឹប​សាល​វ័​ន្ដ​កីឡា​លើស​ង្វៀន SEA-TV វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១២​មេសា ។​


​ ​ភិ​រក្ស​ម្ដង​ឈប់​វ៉ៃ​ម្ដង​ត្រឡប់មក​វ៉ៃ​វិញ​ពិសេស​នៅពេល​មិន​សំបូរ​លុយ​ចាយ ។ លោក​មាស សុខ​គ្រី​ដែលជា​គ្រូ​បង្វឹក​និយាយថា​ភិ​រក្ស​បានមក​ហាត់​វិញ​ហើយ​តែ​លោក​ជឿថា​កម្លាំង​របស់គេ​មិនទាន់​គ្រប់គ្រាន់​នោះទេ ។​ ​ ​អ្នក​ប្រដាល់​កែង​ស្រួច ជង្គង់​ពិឃាត​រូបនោះ​តែងតែ​ធ្វើ​ឲ្យ​គូប្រកួត​មាន​របួស​នៅពេលដែល​គូប្រកួត​របស់គេ​ចង់​ ប្ដូរ​ជាមួយ​គេ​នោះ ។​ភិ​រក្ស​អាច​ខ្សោយកម្លាំង​មែន​តែ​ផ្លែ​របស់គេ​មិន​អន់​ឡើយ​ហើយ​ពេជ្រ ម៉ាប់​អាច​មិនមែនជា​គូ​ប្រ​កួត​របស់គេ​ផង​ក៏​មិនដឹង ។​

​ ​តាមពិត​ពេជ្រ ម៉ាប់​ឆាប់​អស់កម្លាំង​ដែរ​ទេ​គ្រាន់តែ​អ្នក​ប្រដាល់​រូបនេះ​វ៉ៃ​ចេញ​ធ្ងន់​ហើយ​កណ្ដាប់ដៃ​របស់គេ​ លំបាក​ទប់ទល់​ណាស់ ។​ ​ ​ជំនួប​ជា​លើកដំបូង​រវាង​ពេជ្រ ម៉ាប់ និង នួន ភិ​រក្ស​នរណា​ជា​អ្នកឈ្នះ ? សម្រាប់​អ្នកលេង​ភ្នាល់​លុយ​គេ​ជឿ​ ថា​នួន ភិ​រក្ស​អាចមាន​ឱកាស​ឈ្នះ​ច្រើនជាង ។​ ​ ​ឆាយ ម៉េ​ត​ក្លឹប​សំរោង​កោង​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ុង ស៊ីណា​ក្លឹប​សុភា​នូ​មានជ័យ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​ ​ឆាយ ម៉េ​ត​មិនមែនជា​អ្នក​ប្រដាល់​ដែលមាន​កលល្បិច​ល្អ​ណាស់ណា​នោះទេ​តែ​គេ​មាន​ចិត្តធំ និង មាន​សមត្ថ​ភាព​តស៊ូ​បាន ៥ ទឹក​ដោយ​គ្មាន​បញ្ហា ។ ចំពោះ​ស៊ីណា​កំពស់​របស់គេ​ចាញ់​ប្រៀប​គូប្រកួត​បន្តិច​តែ​គេ​មានមុខ​រឹង និង មាន​កណ្ដាប់ដៃ​ធ្ងន់ ។ អ្នក​ប្រដាល់​រូបនេះ​នៅលើ​សង្វៀន​តេង​តែមាន​ទឹកមុខ​ធម្មតា​ជានិច្ច​តែ​ការ​វ៉ៃ​ចេញ​របស់គេ​មិន​អន់​ឡើយ ។​ ​ ​ការជួបគ្នា​រវាង​ឆាយ ម៉េ​ត និង អ៊ុង ស៊ីណា​កេ​លំបាក​នឹង​ប៉ាន់ស្មាន​ជាមុន​ថា​តើន​រណា​នឹង​ជា​អ្នក​ដណ្ដើមបាន​ជ័យជំនះ​ណាស់ ។​


​ ​វ៉េ​ន សុ​ភ័ក្តិ​ក្លឹប​ទ័ព​ឆ័​ត្រ​យោង ៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សុខ វិស័យ​មកពី​ក្លឹប​សំរោង​កោង​ខេត្ត​បាត់​ដំបង ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​ ​ ​វិស័យ​ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​គេ​ស្គាល់​ច្រើន ឯ សុ​ភ័ក្តិ​មិនសូវមាន​អ្នក​ស្គាល់​ទេ តែ​មន្ត្រី​ខាង​ផ្គូរ​ផ្គង​និ​ យាយ​ថា​ពួកគេ​អាច​លេង​គ្នា​បាន​ល្អមើល ។​

Post a Comment

 
Top