GuidePedia

0
លើស​ង្វៀន SEA-TV វេលា​ម៉ោង ២ រសៀល​ថ្ងៃទី​១២​មេសា​អ្នក​ប្រដាល់​កម្ពុជា ២ រូប​គឺ​ម៉ន វីរៈ​ក្លឹប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក និង កន ចន្ថា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មក​ ពី​ស្រុកថៃ ។​


​ម៉ន វីរៈ​ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​១២២​ដង ឈ្នះ ១១​ដង ចាញ់​១១ ដងនោះ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Yok Yuth Thalek ។ អ្នក​ប្រដាល់​ថៃ​រូបនេះ​ត្រូវបាន​គេ ពណ៌នា​ថា​ជា​ជើង​ខ្លាំង​វ័យក្មេង​មួយរូប​ដែលមាន​កលល្បិច​ពិសេស​សម្រាប់​ផ្ដួល​គូប្រកួត ។ គេ​មាន​ភាពរហ័សរហួន​ និង​មាន​ស្មារតី​ល្អ​ណាស់ ។​

​​ចំពោះ​វីរៈ​វិញ​គេ​ជា​ជើង​ខ្លាំង​មួយរូប​ដែល​នៅ​ស្រុក​ខ្មែរ​អ្នក​ដែល​អាច​ប្រកួត​ជាមួយ​គេ​បាន​មាន​មិន​ច្រើន​នោះ​ ឡើយ ។ កែង និង ជង្គង់ របស់គេ​អាច​បញ្ចេញ​បាន​គ្រប់​ស្ថានភាព​ជំហរ​មិនតែប៉ុណ្ណោះ​គេ​ពូកែ​លួច​កម្លាំង​របស់​គូ​ប្រ​ កួត​ដើម្បី​ផ្ដួល​គូប្រកួត​ណាស់ ។​

​​ការប្រកួត​នេះ​មិនដឹងថា​នរណា​នឹង​ឈ្នះ​នោះទេ​តែបើ Yok Yuth Thalek​ក៏​គេ​ត្រូវតែ​ទ្រមខ្លួន​ដែរ ។ ចាំមើល​អ្នក លេង​ឆ្លងដែន​រូបនេះ​អាច​យកឈ្នះ​ម៉ន វីរៈ​បាន​ដែរឬទេ ? កន ចន្ថា​ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ឈ្មោះ Yort Yuth ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​គេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥ គីឡូក្រាម ។​

​ អ្នក​ប្រដាល់​កម្ពុជា​កន ចន្ថា​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០០​ដង ឈ្នះ​៧៥​ដង និង ចាញ់​២៥ ដង ។ ចំពោះ​អ្នក​ប្រ​ ដាល់​ថៃ Yort Yuth វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​ដង ឈ្នះ ៥៥​ដង ចាញ់​៩ ដង និង ស្មើ​ពិន្ទុ ១ ដង ។​

​នៅក្នុង​កំណត់ត្រា​នៃ​ស្ថិតិ​ប្រកួត​របស់គេ​គឺ​ម្នាក់ៗ​ពិតជា​មិន​អន់​នោះឡើយ ។ តែ​កន្លងមក​អ្នកខ្លះ​វ៉ៃ​ច្រើន​មែន​ តែ​ពេល​ប្រកួត​អន់​ក៏មានដែរ ។​សម្រាប់​ចន្ថា​គេ​បានប្រកាស​ហើយ​ថា​គេ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នេះ​បានល្អ​ណាស់​ គេ​សង្ឃឹម​ដណ្ដើមបាន​ជ័យជំនះ​ពី​ការប្រកួត​នេះ ។​

ចំពោះ​អ្នក​ប្រដាល់​ថៃ Yort Yuth ក៏​ប្រកាស​ដែរ​ថា​គេ​មក​ប្រកួត​នេះ​ដើម្បី​ស្ពាយ​ជ័យជំនះ​ត្រឡប់​ទៅវិញ​ដែរ​ ព្រោះ​គេ​បាន​ចំណាយពេល​ហាត់​ច្រើនណាស់​សម្រាប់​ការប្រកួត​នេះ ។​


​ទាំងសងខាង សុទ្ធតែ​ប្រកាសថា​ខ្លួន​ខ្លាំង​ចាំមើល​តើន​រណា​ជា​អ្នក​ដណ្ដើមបាន​ជ័យជំនះ​ពិតប្រាកដ​ពី​ការ​ប្រ​ កួត​នេះ ?

Post a Comment

 
Top