GuidePedia

0
​អ្នក​ប្រដាល់​ផល សោ​ភ័​ណ្ឌ ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធិ​បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Som Chhai លើស​ង្វៀន Black Cat របស់ SEA-TV នៅវេលា​ម៉ោ​៨​យប់​ថ្ងៃទី​១២​មេសា​នេះ ។​


​សោ​ភ័​ណ្ឌ​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​តែងតែ​ប្រើ​ពេលវេលា​ខ្លី​បំផុត​ដើម្បី​ផ្ដួល​គូប្រកួត ។ ជាមួយនឹង​កណ្ដាប់​ ដៃ និង កែង​រហ័ស​នោះ​អ្នក​ប្រដាល់​រូបនេះ​មាន​ទេពកោសល្យ​វ៉ៃ​ក្នុងស្ថានភាព​ចង្អៀត គឺ គេ​ប្រើ​កណ្ដាប់ដៃ និង កែង​ វាយ​ខ្លីៗ​បានល្អ ។ ស្នៀត​ជង្គង់ និង ស្នៀត​ទាត់​របស់គេ​ក៏​វ៉ៃ​បាន​មិន​អន់​ដែរ ។​ សោ​ភ័​ណ្ឌ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៨​ដង និង ៦៨​ដង​បានទទួល​ជ័យជំនះ ។ គេ​ធ្លាប់ជា​អ្នក​ប្រដាល់​សាកល​ ម្ល៉ោះហើយ​កណ្ដាប់ដៃ​របស់​គេ​វ៉ៃ​ចេញ​មាន​ប្រសិទ្ធិភាព​ណាស់ ។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ Som Chhai វិញ​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះទេ​ទែ​បើតាម​ប្រវត្តិ​ដែល​គេ​ផ្ដល់​មក​នោះ​គឺ​អ្នក​ប្រដាល់​រូបនេះ​ធ្លាប់​ប្រកួត​ចំនួន​៦២​ដង ឈ្នះ​៥៣​ដង​ចាញ់ ៨ ដង និង ស្មើ​ពិន្ទុ ១ ដង ។ អ្នក​ប្រដាល់​ រូបនេះ​រហ័ស​ដៃ កែង និង ជង្គង់​តែ​ការ​វ៉ៃ​ចេញ​របស់គេ​មិនសូវ​ធ្ងន់​ទេ ជំនួប​នេះ​នរណាៗ​ក៏មាន​ជំនឿ​ចិត្ត​ ថា​ផល សោ​ភ័​ណ្ឌ នឹង​ឈ្នះ​ដែរ តែ Som Chhai គេ​មិនអាច​មើលស្រាល​ បាន​នោះដែរ ។​

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ់​នោះ​ម៉ន រដ្ឋា​ក្លឹប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ប្រកួត​ជាមួយ​ ថា​ន រ៉ា​ដី​ក្លឹប​បង្ក្រាប​គ្រឿងញៀន ។​ ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធតែជា​ជើង​ខ្លាំង​ដូចគ្នា​មិនតែប៉ុណ្ណោះ​នៅក្នុង​ការប្រកួត​គេ​ប្រើ​គ្រប់​កលល្បិច​ ដែលមាន​ដើម្បី​ផ្ដួល​គ្នា​ទៅវិញទៅមក ។​តាមពិត​រ៉ា​ឌី​ចាស់វស្សា​ជាង​រដ្ឋា​តែ​រ៉ា​ឌី​បាន​បោះបង់ចោល​សង្វៀន​ប្រដាល់​ មួយរយៈ ទើប​ការប្រកួត​របស់គេ​ហាក់ដូចជា​រីកចម្រើន​យឺត​នោះ​តែ​ទោះជា​យ៉ាងណា​ក៏​គេ​មិនមែនជា​អ្នក​ប្រដាល់​ ដែល​ស្រួល ​បង្ក្រាប​នោះដែរ ។

ការប្រកួត​មួយ​នេះ​ពិតជា​មិនអាច​ស្មាន​ជាមុន​ថា​តើន​រណា​ឈ្នះ​នរណា​ចាញ់​មែន​តែ​ពួកគេ​នឹង​ប្រកួត​គ្នា ៥ ទឹក​ហើយ​អ្នកចាញ់និងអ្នកឈ្នះ​ទ្រមខ្លួន​ដូចគ្នា​មិន​ខាន ។​


​អ៊ុង កំសត់​ក្លឹប​ព្រៃទទឹង​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អៀង ច័ន្ទ​ល័ក្ខន៍​ក្លឹប​កងទ័ពជើងគោក​ដោយ​ពួកគេ​ប្រកួត​ គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​

Post a Comment

 
Top