GuidePedia

0
កាលពីប្រកួតប្រចាំមណ្ឌលភ្នំពេញ ក្រុមឱម៉ាល់ទទួលបានចំណាត់ថ្នាក់លេខ១ ក្រុម Auzoom Cambodai Ever1ទទួលបានចំណាត់ថ្នាក់លេខ២ និងក្រុម Victory A ទទួលបានចំណាត់ថ្នាក់លេខ៣តែប៉ុណ្ណោះ ។


ក្រុមបាល់ទាត់ក្នុងសាល Victory A បានឈ្នះ ពានរង្វាន់ Tiger Street Football 2015 ទូទាំងប្រទេស បន្ទាប់ ពីយកឈ្នះក្រុមឱម៉ាល់នៅវគ្គផ្តាច់ ព្រ័ត្រដោយ លទ្ធផលបច្ចេកទេស ១-០ ទាំងត្រដាបត្រដួស ស្របពេលក្រុមសម្ព័ន្ធ គណៈកម្មាធិការសម្របសម្រួលនិស្សិតបញ្ញាវ័ន្តកម្ពុជា ក៏បានទម្លាក់ជើងឯកឆ្នាំ ចាស់ ដានីញ៉ែល លទ្ធផល ៣-២ កាលពី ពេលថ្មីៗនេះនៅមជ្ឃមណ្ឌលកម្សាន្តកោះពេជ្រ ក្រោមការរៀបចំក្រុមហ៊ុនស្រាបៀរ Tiger សហការជាមួយសហព័ន្ធ កីឡា បាល់ ទាត់ កម្ពុជា ។

លោក ខុន សន្ទនា អ្នកដឹកនាំការប្រកួតក្រុម Victory A បានមានប្រសាសន៍ថា លោកមានអារម្មណ៍រីករាយខ្លំាងណាស់ សម្រាប់ក្រុមរបស់លោក ដែលបាន លើក ពាន Tiger Street Football 2015 ទូទាំងប្រទេស ក៏ជាពានរង្វាន់យ៉ាងធំបែប នេះ ហើយវាជាមោទនភាពមួយសម្រាប់ក្រុម VictoryA ។ ក្រុមលោក នៅតែ បន្ត ធ្វើការហ្វឹកហាត់បន្ថែមទៀត ដើម្បី ត្រៀមខ្លួន និងលេងតំណាងឲ្យប្រទេសកម្ពុជាទាំងមូលទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នានានៅក្រៅប្រទេសផងដែរ ។


សូមបញ្ជាក់ថា ក្រុម Victory A ចំណាត់ថ្នាក់លេខ១ទទួលបានទឹកប្រាក់ចំនួន ១០០០០ ដុល្លារអាម៉េរិក, ក្រុមក្រុមឱម៉ាល់ ចំណាត់ថ្នាក់លេខ២ ទទួលបានទឹក ប្រាក់ចំនួន ៥០០០ដុល្លារ និងក្រុមសម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិត បញ្ញាវ័ន្តកម្ពុជា ចំណាត់ថ្នាក់លេខ៣ទទួលបានទឹកប្រាក់ចំនួន ២៥០០ដុល្លារ ៕

Post a Comment

 
Top