កាលពីព្រឹកមិញ លោកគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រមូលផ្តុំកីឡាករអាយុ២៣ឆ្នាំ(U-23)ឲ្យហ្វឹកហាត់នៅកីឡដ្ឋានបាល់ទាត់ថ្មីរបស់វេស្ទើនមុនពេលជម្រុះយកតែ២៣នាក់ដើម្បីហ្វឹកហាត់ត្រៀមស៊ីហ្គេមនាពេលខាងមុខ។
លោក Lee Tae Hoon គ្រូបង្វឹកជម្រើសជាតិកម្ពុជាបានកោះហៅកីឡាករ U-23 ចំនួន៣០នាក់កាលពីព្រឹកមិញនេះដើម្បីហ្វឹកហាត់ជុំគ្នាលើកដំបូងនៅទីលានវេស្ទើន បន្ទាប់ពីវិលត្រឡប់មកពីចូលរួមប្រកួតជម្រុះក្នុងយុទ្ធនាការ 2016 AFC U-23 Championship នៅប្រទេសថៃកាលពីពេលថ្មីនេះ។
ថ្ងៃទី៩ ខែមេសាខាងមុខនេះ លោក Lee បានកំណត់ប្រមូលផ្តុំ U-23 ជាលើកទីពីរនៅទីលានវេស្ទើន និងត្រូវប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមភ្នំពេញក្រោននៅទីលានដដែលនាថ្ងៃទី១០ ខែមេសា មុនពេលសម្រាកចូលឆ្នាំថ្មី។ បន្ទាប់មកលោកនឹងជម្រុះយកតែ២៣នាក់ដើម្បីត្រៀមស៊ីហ្គេមក្នុងនោះគ្រោងចេញទៅហ្វឹកហាត់នៅក្រៅប្រទេសថែមទៀត៕

Post a Comment