លោក Fernando Hierro ជំនួយការអ្នកចាត់ការ Carlo Ancelotti ជឿជាក់ថាក្រុម Real Madrid នឹងអាចការពារពានរង្វាន់ UEFA Champions League របស់ខ្លួនបាននៅរដូវកាលនេះ ដោយសម្អាងលើទម្រង់លេងនាពេលបច្ចុប្បន្ននេះ។
អតីតខ្សែការពាររបស់ Real Madrid និងជម្រើសជាតិអេស្ប៉ាញខាងលើនេះ បានប្រាប់ទៅវិបសាយ UEFA ថា៖ “ខ្ញុំគិតថាទម្រង់លេងនៅក្នុងក្រុមនាពេលបច្ចុប្បន្ននេះ អាចជួយឱ្យយើងការពារតំណែងជើងឯក Champions League បាននៅរដូវកាលនេះ ដូចដែលយើងធ្លាប់ធ្វើបាននៅឆ្នាំ១៩៩០ និង២០០០អីចឹង។
ពួកគេខ្លាំង និងមានទំនុកចិត្តលើខ្លួនឯង ហើយពួកគេក៏អាចឈ្នះពាននេះបាននៅរដូវកាលមុននៅចុងបញ្ចប់បំផុត។ គ្រប់កំណត់ត្រាគឺសុទ្ធតែអាចបំបែកបាន។ ដូច្នេះរឿងដែលគ្មានក្រុមណាអាចឈ្នះពាននេះ២ដងជាប់គ្នានោះ ក៏អាចបំបែកបានដែរ”។
នៅចាំថាកាលពីឆ្នាំមុន Real Madrid អាចលើកពាន Champions League នេះដោយលំបាកបំផុត ដោយឈ្នះ Atletico Madrid នៅម៉ោងបន្ថែម១៥នាទី២ដង។ ខណៈដែលឆ្នាំនេះវិញ ក្រុមទាំងពីរនេះបានប៉ះគ្នាជាថ្មីម្ដងទៀតហើយ ប៉ុន្តែត្រឹមវគ្គ៨ក្រុមចុងក្រោយ។
ក្រុមទាំងពីរនេះនឹងធ្វើការសងសឹកគ្នា នៅយប់ថ្ងៃអង្គារសប្ដាហ៍ក្រោយ ម៉ោង១:៤៥នាទី នាជើងទី១។ ចាំមើលថាតើក្រុម Atletico Madrid អាចលាងភាពអាម៉ាស់របស់ខ្លួនបានដែរឬទេ ព្រោះថាតាំងពីចាញ់វគ្គផ្ដាច់ព្រ័ត្រនោះមក ក្រុមលោក Diego Simeone មិនដែលចាញ់ក្រុមលោក Ancelotti ទៀតទេនៅ La Liga និង Copa del Rey?

Post a Comment