GuidePedia

0
ប្រធានក្លឹបអេស្ប៉ាញ Atletico Madrid លោក Enrique Cerezo បានបង្ហាញចំណាប់អារម្មណ៍ជាថ្មី ក្នុងការចុះកិច្ចសន្យាជាមួយ នឹងកីឡាករ ខ្សែប្រយុទ្ធ Radamel Falcao ទៅលេងនៅទឹកដីអេស្ប៉ាញ ក្រោយពេល មើល ឃើញថា អតីតកីឡាកររបស់ក្លឹប At.Madrid មួយនេះបានកំពុងតែត្រដាបត្រដួសយ៉ាង ខ្លាំង នៅ អង់គ្លេស ។


កីឡាករអន្តរជាតិកូឡុំប៊ី វ័យ២៩ឆ្នាំខាងលើលេងមិនសូវបានល្អសោះនៅទឹកដី Old Trafford ក្នុងក្លឹបបិសាចក្រហម Manchester United និងអវត្តមានជាបន្ត បន្ទាប់ ដោយសារតែបញ្ហារបួស ក្រោយពេលក្លឹបបារាំង AS Monaco សម្រេចផ្ទេរជាលក្ខណៈខ្ចីជើងមកឲ្យ Man Utd នៅមុនចាប់ផ្តើមរដូវកាលឆ្នាំ ២០១៤-២០១៥ រយៈ ពេល១រដូវកាល ។

ការមើលឃើញឱកាសល្អបែបនេះលោក Cerezo បានសម្តែងចំណាប់អារម្មណ៍ចំពោះកីឡាករដែលកំពុងលេងធ្លាក់ ជើងតាមរយៈគេហទំព័រ El Tiempo ថា “យើងដឹងហើយថា Falcao ជាកីឡាកររបស់ Man Utd ហើយក៏ដឹងដែរថា យើងត្រូវរង់ចាំរហូតដល់បំណាច់រដូវកាលនេះ ដើម្បីឲ្យប្រាកដថា យើងអាចទិញបាន រូបគេ ឬក៏យ៉ាងណានោះ ។ គាត់ នៅតែជាតារាឆ្នើមសម្រាប់ At.Madrid ដដែល បើទោះបីជាបានកំពុងលេងធ្លាក់ជើងនាពេលនេះក៏ដោយ” ។


សូមរំលឹកដែរថា ជាដំបូងឡើយ Radamel Falcao បានផ្លាស់ចេញពីក្លឹប FC Porto របស់ព័រទុយហ្គាល់ មុនពេលត្រូវ បានក្រុមជើងឯក អេស្ប៉ាញលក់បន្តទៅ ឲ្យ ក្លឹប Monaco ក្នុងឆ្នាំ២០១២ និងត្រូវបាន Man Utd ខ្ចីជើងពេញ ១រដូវ កាល ឆ្នាំ២០១៤ ក្នុងខណៈដែលខ្សែប្រយុទ្ធដែលបានខកខាន World Cup 2014 ដោយ សារ តែបញ្ហារបួសជង្គង់ រូបនេះក៏បានបង្ហាញ ចំណាប់អារម្មណ៍មកលេងនៅ At.Madrid ដែរ ស្របពេលដែល Real Madrid ក៏ចង់បានដូច គ្នា ៕

Post a Comment

 
Top