GuidePedia

0
កីឡាករខ្សែប្រយុទ្ធដែលញាំញីទៅដោយរបួស Robin van Persie ទំនងដូចជាត្រូវក្លឹប Manchester United លក់ចេញនៅបំណាច់រដូវកាលនេះ និងដាក់ បញ្ចូលមកវិញដោយកីឡាករខ្សែប្រយុទ្ធដូចគ្នាមកពីក្លឹបបារាំង PSG, Edinson Cavani វ័យ២៨ឆ្នាំ ។


តាមរយៈគេហទំព័រ BBC បានឲ្យដឹងថា នេះគ្រាន់តែជំហានដំបូងតែប៉ុណ្ណោះ ខណៈដែលកិច្ចសន្យារបស់អតីតខ្សែប្រ យុទ្ធក្លឹប Arsenal, Van Persie នឹងអស់ សុពលភាពនាឆ្នាំ២០១៦ខាងមុខ និងបានកំពុងតែលេងធ្លាក់ជើងយ៉ាងខ្លាំង នៅរយៈពេល២រដូវកាលចុងក្រោយនេះ និងមិនសូវបានចូលលេងញឹកញាប់នោះទេ ទាំងការលេងក្នុងក្លឹបអាជីព និង ក្រុមជម្រើសជាតិហូឡង់ជាដើម ។

ជាមួយគ្នានោះដែរ គ្រូបង្វឹក Man Utd លោក Louis van Gaal ត្រូវបានក្លឹបផ្តល់ជូននូវកញ្ចប់ថវិកាប្រមាណ ១៥០លានផោនរួចរាល់ហើយក្នុងការទិញកីឡាករ ថ្មីបន្ថែម នៅក្រោយពេលរដូវកាលឆ្នាំ២០១៤-២០១៥នេះត្រូវបានបញ្ចប់ ជាស្ថាពរក្នុងខែឧសភាខាងមុខនេះ ដែលការជួបប្រកួតជាមួយក្រុមការពារ តំណែងជើង ឯក Manchester City នាចុង សប្តាហ៍នេះ ក៏មិនប្រាកដថាមានវត្តមានតារាឆ្នើមវ័យ៣១ឆ្នាំ Persie ដែរនៅទឹកដី Old Trafford ដោយសារតែបញ្ហា របួស ជង្គង់ធ្ងន់ធ្ងរ ។


Man Utd បានយកឈ្នះ Man City ដោយលទ្ធផលបច្ចេកទេស ២-១ កាលពីជើងទី១នៅកីឡដ្ឋាន Etihad និងបានកំ ពុងតែឈរនៅលេខរៀងទី៣ បណ្តោះ អាសន្ន នៅ Premier League ក្នុងខណៈដែលនៅសល់តែ៧ប្រកួតនឹងបិទរដូវ កាលវិញហើយនោះដោយមានក្រុមតោខៀវ Chelsea បានកំពុងតែកាន់កាប់ តំណែងកំពូលតារាងជាប់ និងនាំមុខក្រុមលេខ២ Arsenal រហូតដល់ទៅ៧ពិន្ទុ ៕

Post a Comment

 
Top