GuidePedia

0
កីឡាករ Marco Verratti ខ្សែបម្រើ វ័យក្មេង​របស់​ក្លិប Paris Saint - Germain ​ក្លិប​សេដ្ឋី​នៃ​ក្របខ័ណ្ឌ Ligue 1 ​បារាំង​ បាន​​​សរសើរ​កីឡាករ Zlatan Ibrahimovic ​ជាកីឡាករ​ដ៏​សំខាន់បំផុត​នៅ​ក្នុង​ការ​ប្រកួត​ររាង​ក្លិប​យក្ស​អេស្ប៉ាញ Barcelona នៅ​ក្នុង​​ក្របខ័ណ្ឌ UEFA Champions League វគ្គប្រាំបី​ក្រុមចុង ក្រោយ ជុំ​ពីរ​នៅ​ថ្ងៃ​អង្គារ​ទី 21 ខែ​មេសាខាងមុខនេះ​។


ខ្សែ​បម្រើ​​សញ្ជាតិ​អ៊ីតាលី​និង​ខ្សែ​ប្រយុទ្ធរបស់​ប្រទេស​ស៊ុយអែត​ មិនបាន​លេងអោយក្រុម​នៅ​ក្នុង​ការ​ប្រកួតជុំ​ដំបូង​នៅ Parc des France ចាញ់ Barcelona 1-3 ស​ប្តា​ហ៍​មុន ខណះដែលគាត់ត្រូវទទួលពិន័យទាំង​ពីរនាក់។

​«​ក្រុម PSG "ត្រូស៊ុត​បញ្ចូលទី" យ៉ាង​ហោច​ណាស់ 3 គ្រាប់​ដើម្បី​រក្សាឱកាស​ឆ្លង​វគ្គបន្ត Verratti ជឿ​ថា Ibrahimovic គឺជាកូនសោរសំខាន់បំផុតដែលអាចជួយ កែ ប្រែ ស្ថានការណ៌ នេះបាន»​។

ខ្សែបម្រើវ័យ 22 ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​: «​ខ្ញុំ​ចង់​ប្រាប់​អ្នក​អំពី​អ្វី​ដែល​កីឡាករ Zlatan អាចធ្វើបាន។ ព្រោះថា​អ្នក​រាល់​គ្នា​ដឹង​នូវ​អ្វី​ដែល​គាត់អាច​​ធ្វើបាន​នៅ​លើ​វាលស្មៅ​​។ ប៉ុន្តែ​វា​មិន​មែន​គ្រាន់តែ​ប៉ុណ្ណឹងគាត់នៅមាន​តួនាទី​ដ៏​សំខាន់​ជួយ​មិត្ត​រួម​ក្រុម​របស់​គាត់​និង​កសាង​ទំនុក​ចិត្ត​ដល់​ក្រុម​ជា​ច្រើនទៀត ហើយគាត់​ក៏​បាន​ជួយ​​អភិវឌ្ឍ​​កីឡាករ​វ័យ​ក្មេង​ផងដែរ​​»​។


 «​គាត់​តែង​តែ​ដាស់តឿននិងលើក​ទឹក​ចិត្ត​ខ្លួន​ឯងរហូត​ វាគ្មាន​អ្វី​នោះ​ទេ​ប៉ុន្តែ​យើងត្រូវ​តែ​ស្តាប់​​គាត់ពីព្រោះគាត់ជាមនុស្សដែលមានបទ​ពិសោធ​ន៏​ច្រើន​ហើយគាត់ គឺជា កីឡាករ​ដ៍ឆ្នើម​បំផុត យើងពិតជាមានមោតនភាព​ដ៏​ពិត​ប្រាកដណាស់ដែលបាន​លេង​ជាមួយ​គាត់»​ យោងតាមសំដី Verratti ​។

Post a Comment

 
Top