GuidePedia

0
Angel Di Maria ​របស់​ក្រុម​ Manchester United ​បាន​បង្ហាញ​ស្នាម​សាក់​ថ្មី​របស់​ខ្លួន​ ​លេខ​៧ (លេខ​ដែល​គេ​ពាក់​នៅ Man Utd បច្ចុប្បន្ន) នៅ​លើ​ដៃ​ឆ្វេង ខណៈ​ដែល​ការ​បង្ហាញ​​ស្នាម​សាក់​​នេះ ត្រូវ​បាន​គេ​ជឿ​ថា ជា​ចេតនា​របស់​ខ្សែ​បម្រើ​អាហ្សង់ទីន​រូប​នេះ ដើម្បី​ចង់​នៅ​បន្ត​ជាមួយ​បិសាច​ក្រហម​បន្ត​ទៀត។


​បន្ទាប់​ពី​អនាគត​របស់​ខ្លួន​ស្ថិត​ក្នុង​ភាព​ស្រពិច​ស្រពិល កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ដាច់​គេ​នៅ​អង់គ្លេស​ Di Maria បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​អ្នកចាត់ការ​ Louis van Gaal ដោយ​ប្រាប់​ថា​រូប​គេ​ចង់​នៅ​បន្ត​ជាមួយ​ Man Utd ទៀត​នៅ​រដូវ​កាល​ក្រោយ។ នេះ​បើ​តាម​សារព័ត៌មាន Sunday People បាន​ចុះ​ផ្សាយ។

​ខ្សែ​បម្រើ​ស្លាប​វ័យ​២៧​ឆ្នាំ ធ្លាប់​និយាយ​ប្រាប់​ដល់​មិត្តភ័ក្ដិ​របស់​គេ​ថា នេះ​ជា​ឆ្នាំ​ដ៏​​លំបាក​បំផុត​មួយ​ក្នុង​អាជីព​របស់​គេ ​ហើយ​បន្ថែម​ថា​​រូបគេ ហាក់​មិន​ទាន់​សម្រប​ខ្លួន​បាន​ល្អ​នៅ​ឡើយ​ នៅ​ក្របខ័ណ្ឌ Premier League។


Di Maria ​ដែល​ខក​ខាន​រក​គ្រាប់​បញ្ចូល​ទី​ក្នុង​លីក តាំង​ពី​ថ្ងៃ​ទី​០៥ ខែ​តុលា​​រូប​នេះ ​បាន​បង្ហាញ​ខ្លួន​​ជាង​២០​នាទី​នៅ​ចុង​ម៉ោង​​ឲ្យ​ Man Utd កាល​ពី​យប់​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ដូរ​ជំនួស​ Ashley Young ​នៅ​នាទី​៧០ ក្នុង​ការ​ប្រកួត ដែល​បិសាច​ក្រហម ​ចាញ់​តោ​ខៀវ​ Chelsea ១-០ នៅ​ Stamford Bridge៕

Post a Comment

 
Top