GuidePedia

0
ប្រធាន​នាយកដ្ឋាន​កីឡា​របស់​ស្ថាន​នី​យ៍​ទូរទស្សន៍ CTN គឺ​លោក​ម៉ា សេរី​បាន​និយាយ​ឲ្យ​ដឹង​ថ្ងៃនេះ​ថា​បន្ទាប់ពី​ផ្អាក​លើ​កម្មវិធី​ប្រដាល់​ភាគច្រើន​នៅ​ស្ថាន​នី​យ៍​ទូរ​ទស្ស​របស់លោក​ដោយ​សារ​បញ្ហា​ទីកន្លែង​នោះ​ស្ថាន​នី​យ៍​ទូរ​ទស្សន៍​ប្រកាស​បើក​កម្មវិធី​ប្រដាល់​ថ្ងៃ​សៅរ៍​ឡើងវិញ​ហើយ ។​


​លោក​បាន​និយាយថា​ថ្ងៃ​សៅរ៍​ទី​២៥​មេសា​កម្មវិធី​ប្រដាល់​លក្ខណៈ​អន្តរជាតិ​នឹង​បើក​ដំណើរការ​ឡើងវិញ​គឺ​មិនមែន​ប្រដាល់​នៅក្នុង​ស្ដា​ត​ចាស់​ទៀត​នោះឡើយ​តែ​កម្មវិធី​នេះ​រៀបចំ​នៅ​ស្ថាន​នី​យ៍​ទូរទស្សន៍ CTN ផ្ទាល់​តែម្ដង ។​តាម​ការ​ឲ្យ​ដឹង​កម្មវិធី CTN ដែល​ប្រកួត​ចាប់ពី​ម៉ោង ២ ទៅ​៤​រសៀល​នេះ​គឺជា​កម្មវិធី​ប្រដាល់​អន្តរជាតិ ។​

​អ្នកគ្រប់គ្រង​កីឡា​របស់ CTN រូបនេះ​និយាយទៀតថា​ដោយឡែក​សម្រាប់​ទូរទស្សន៍ CNC ដែលជា​ទូរទស្សន៍​ដែល​កន្លងមក​ផ្សាយ​តែ​ពត៌មាន​នោះ​ចាប់ពី​ដើមខែ​ឧសភា​តទៅ​ក៏​នឹង​បង្កើត​នូវ​ព្រឹត្តិការណ៍​ប្រដាល់​មួយ​ដែរ ។​

​ព្រឹត្តិការណ៍​ប្រដាល់​នោះ​ត្រូវបាន​ប្រសិទ្ធិ​នាម​ថា​<​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវ៉ាត់​គោ​ជល់​> ។​ជា​កម្មវិធី​ថ្មី​មួយ​របស់ CNC ហើយ​ដែល​ការប្រកួត​នឹងធ្វើ​ពី​ម៉ោង​៦ ទៅ ៨​យប់ ។​

​គួរ​បញ្ជាក់ថា​មួយរយៈ​មក​នោះ CTN បាន​លុបចោល​កម្មវិធី​ប្រដាល់​របស់ខ្លួន​ចោល​ស្ទើរតែ​ទាំងអស់​ដោយ​សារ​តែ​ស្ថាន​នី​យ៍​មួយ​នេះ​រវល់​ក្នុង​ការកសាង​ជាថ្មី​នោះ នៅ ទី តាំង​សម្រាប់​ប្រកួត​ដែលមាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន ។​ពេលនេះ​ទីតាំង​ថ្មី​នេះ​បានបញ្ចប់​ជា​ស្ថាពរ​ហើយ​ដូច្នេះ​កម្មវិធី​ប្រដាល់​ក៏​ត្រូវតែ​ចាប់ផ្ដើម​បង្កើត​ឡើងវិញ​ជា​បណ្ដើរៗ​ដែរ ។​

Post a Comment

 
Top