ការប្រកួតដណ្ដើមកៅអីទៅកាន់ Champions League នឹងកាន់តែក្ដៅគគុកនៅតាមលីកធំៗនៅអឺរ៉ុប ក្រោយពី UEFA បានប្រកាសបង្កើនប្រាក់រង្វាន់សម្រាប់ក្រុមដែលចូលរួមក្នុងពានរង្វាន់ធំទី១ប្រចាំទ្វីបនេះ ចាប់ពីរដូវកាលក្រោយទៅហើយ។
ប្រាក់រង្វាន់បច្ចុប្បន្នរបស់ UEFA គឺក្លិបដែលលេងវគ្គចែកពូល ទទួលបាន ៨,៦លានអឺរ៉ូ បូកបន្ថែម១លានអឺរ៉ូពេលឈ្នះ១ប្រកួតក្នុងពូល និងកន្លះលានអឺរ៉ូ សម្រាប់លទ្ធផលស្មើ។ ប្រាក់រង្វាន់គោល នឹងកើន៤០ភាគរយ (១២លានអឺរ៉ូ) ខណៈលទ្ធផលឈ្នះកើន ៥០ភាគរយ (១,៥លានអឺរ៉ូ)។
សម្រាប់វគ្គ១៦ក្រុមចុងក្រោយ វគ្គ៨ក្រុមចុងក្រោយ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រាក់រង្វាន់នឹងកើនដល់ទៅ៥៧ភាគរយ ពោលគឺកើនដល់៥,៥លានអឺរ៉ូ ៦លានអឺរ៉ូ និង៧លានអឺរ៉ូសម្រាប់វគ្គនីមួយៗ។ ចំណែកក្រុមបានចំណាត់ថ្នាក់លេខ២ នឹងកើនពី ៦,៥លានអឺរ៉ូ ដល់១០,៥លានអឺរ៉ូ ខណៈក្រុមជើងឯក កើនពី ១០,៥លានអឺរ៉ូ ដល់១៥លានអឺរ៉ូ៕

Post a Comment