GuidePedia

0
Mesut Ozil ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ​និង​ Eden Hazard ​របស់​ក្រុម​តោ​ខៀវ​ Chelsea ​គឺជា​កំពូល​ខ្សែ​​​បម្រើ​​នៅ​លីក​លំដាប់​កំពូល​របស់​អឺរ៉ុប​ទាំង​៥​ ប្រចាំ​ឆ្នាំ​២០១៥។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​​មួយ​របស់​ CIES Football Observatory។


​លទ្ធផល​នៃ​ការ​សិក្សា​នេះ ក៏​បាន​បង្ហាញ​ហើយ​ដែរ​ថា កំពូល​កីឡាករ​ដែល​លេង​បាន​ល្អ​ដាច់​គេ​គឺ Lionel Messi ​របស់​ក្រុម​ FC Barcelona ​ខណៈ​ដែល​ Cristiano Ronaldo ​របស់​ Real Madrid ​ធ្លាក់​ដល់​លេខ​២៩​ មិន​គួរ​ឲ្យ​ជឿ។

​យ៉ាង​ណា​ក្ដី​ បើ​​សិក្សា​ទៅ​​លើ​តែ​ខ្សែ​បម្រើ​ ឃើញ​ថា​កីឡាករ​របស់​ជម្រើស​ជាតិ​អាល្លឺម៉ង់ Ozil ដែល​ធ្លាប់​ត្រូវ​បាន​អ្នកគាំទ្រ​​ក្រុម​កាំភ្លើង​ធំ​ រិះគន់​នៅ​កីឡដ្ឋាន Emirates​ ដែរ​នោះ បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ ស្មើ​គ្នា​ជាមួយ​នឹង​ខ្សែ​បម្រើ​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក Hazard របស់​ក្រុម​កំពូល​តារាង​លីក​អង់គ្លេស Chelsea។


ក្រៅ​ពី​កីឡាករ​ឆ្នើម​ទាំង​២​ខាង​លើ ក៏​ឃើញ​មាន​តារា​ជម្រើស​ជាតិ​អេស្ប៉ាញ David Silva, Jesus Navas និង​ Santi Cazorla ​ក៏​ជា​កីឡាករ​ ដែល​មក​ពី​ក្របខ័ណ្ឌ Premier League ​ផ្សេង​ទៀត​​ដែល​ជាប់​ក្នុង​បញ្ជី​នេះ​ដែរ​ ខណៈ​ដែល​ Kevin de Bruyne និង​​ Shinji Kagawaអតីត​កីឡាករ​ក្រុម Man Utd ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៤ និង​លេខ​៥៕

Post a Comment

 
Top