Pavel Nedved អតីតកីឡាករជើងខ្លាំងប្រចាំក្រុម Juventus បាននិយាយថាក្រុម Real Madrid មិនមែនជាក្រុមខ្លាំងដូចរដូវកាលមុនទៀតទេ ហើយលោកជឿថាក្រុមខ្លាំងបំផុត នាពេលបច្ចុប្បន្នគឺក្រុម FC Barcelona និងក្រុម Bayern Munich។
ក្រុមអធិរាជស Real បានលើកពាន UEFA Champions League កាលពីរដូវកាល ២០១៣/១៤ បន្ទាប់ពីទម្លាក់ក្រុមខ្លាំងអាល្លឺម៉ង់ Bayern ឲ្យតដៃមិនរួច នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផលទាំង២ជើង ៥-០ និងយកឈ្នះលើក្រុមគូប្រជែងមកពីទីក្រុងរួមគ្នា Atletico ៤-១ ទៀតនៅវគ្គផ្ដាច់ព្រ័ត្រ។
សម្រាប់នៅរដូវកាលនេះវិញ ក្រុមរបស់លោក Carlo Ancelotti លេងបានល្អយ៉ាងខ្លាំងកាលពីដើមរដូវកាល ប៉ុន្តែតាំងពីចូលឆ្នាំថ្មី២០១៥ មក Real ហាក់ដូចជាយ៉ាប់យ៉ឺនបន្តិច ដោយធ្លាក់ចេញពីតំណែងកំពូលតារាង ក្រោមថ្វីជើងគូសត្រូវ Barca និងឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ Champions League ទាំងត្រដាបត្រដួសថែមទៀត បន្ទាប់ពីឈ្នះ Schalke ៥-៤ ក្នុងការប្រកួតវគ្គ១៦ក្រុម ជើងទី២ នៅកីឡដ្ឋាន Santiago Bernabeu។
លោក Nedved បាននិយាយថា៖ “វាជារឿងល្អមួយសម្រាប់ក្រុម Juventus ដែលអាចជៀសផុតពីក្រុមកំពូលខ្លាំងរបស់អឺរ៉ុប Barcelona និង Bayern Munich (វគ្គ៨ក្រុម Champions League)។ Real Madrid មិនមែនជាក្រុមខ្លាំងកម្រិតកំពូលដូចរដូវកាលមុនទៀតទេ ប៉ុន្តែអ្វីៗអាចនឹងមានការផ្លាស់ប្តូរឆាប់រហ័ស”៕

Post a Comment