Raheem Sterling ហាក់ដូចជាចង់ចាកចេញពីក្លិប Liverpool មែនទែនហើយ បន្ទាប់ពីកីឡាករខ្សែបម្រើឆ្នើមវ័យក្មេងរូបនេះ និយាយក្នុងបទសម្ភាសន៍លើទូរទស្សន៍ BBC កាលពីយប់មិញថា រូបគេនឹងមិនទាន់យល់ព្រមបន្តកុងត្រាថ្មី ជាមួយនឹងហង្សក្រហមឡើយ។
ខ្សែបម្រើជម្រើសជាតិអង់គ្លេស Sterling នៅជាប់កិច្ចសន្យា២ឆ្នាំទៀតជាមួយហង្សក្រហម ដែលថ្លៃឈ្នួលបច្ចុប្បន្នទទួលបាន ៣៥០០០ផោន ( ជិត៥២ពានដុល្លារ ) ក្នុងមួយសប្ដាហ៍។ ប៉ុន្តែកាលពីពេលថ្មីៗនេះ Liverpool បានឲ្យថ្លៃឈ្នួលដល់ទៅ ១០០០០០ផោន (ជាង១៤៨ពាន់ដុល្លារ) ក្នុងមួយសប្ដាហ៍ ក៏នៅតែបដិសេធទៀត។
កីឡាករវ័យ២០ឆ្នាំរូបនេះ បាននិយាយកាលពីយប់មិញថា៖ “វាមិនមែនជារឿងលុយទេ ខ្ញុំចង់និយាយពីការឈ្នះពានរង្វាន់ ក្នុងអាជីពជាកីឡាកររបស់ខ្ញុំ។ ខ្ញុំមិននិយាយអំពី ខ្ញុំមានឡានបើកប៉ុន្មាន ខ្ញុំមានផ្ទះប៉ុន្មាននោះទេ ប៉ុន្តែខ្ញុំចង់បានអ្វី ដែលល្អបំផុតសម្រាប់ខ្លួនឯង“។
Sterling បានបន្ថែមថា បើ Liverpool ខ្លាំងដូចឆ្នាំមុន រូបគេអាចនឹងបន្តកុងត្រាថ្មីនេះភ្លាមៗ ក្នុងតម្លៃឈ្នួល ១០០ ០០០ផោន ក្នុងមួយសប្ដាហ៍នេះ ប៉ុន្តែសម្រាប់រដូវកាលនេះប្រហែលជាត្រូវរង់ចាំដល់ចប់រដូវកាលនេះសិន ទើបសម្រេចបន្តទៀត។ ជាងនោះទៀត កីឡាករតូចល្អិតរូបនេះ ក៏បានបង្ហើបដែរថា បន្ទាប់ពីលឺថាក្លិបកាំភ្លើងធំ Arsenal ចង់ទាក់ទង រូបគេក៏ចាប់អារម្មណ៍ខ្លះៗដែរ។
ដោយឡែកក្លិប Liverpool ឯណោះវិញ មានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពី Sterling បានឡើងធ្វើបទសម្ភាសន៍លើទូរទស្សន៍ ដោយពុំបានផ្ដល់ដំណឹងដល់ក្លិប ឬប្រាប់ដល់បុគ្គលិករបស់ក្លិបណាមួយទាល់តែសោះ៕

Post a Comment