GuidePedia

0
​អតិ​ត​កីឡាករ​វាយ​កូន​ហ្គោល​លំដាប់​ទីមួយ​ពិភពលោក Tiger Woods នឹង​វិល​ចូល​ទីលាន​ប្រកួត​វិញ​នៃ​ការប្រកួត កម្មវិធី​ធំ​ដំបូង​ប្រចាំឆ្នាំ The Masters Champions ក្រោយ​អវត្តមាន​ដោយសារ​បួស និងស្ថិត​នៅក្រៅ​លំដាប់ថ្នាក់ Top 100​។ ជាការ​វិល​មកវិញ​ក្រោយ​អវត្តមាន​ជាង​ពីរ​ខែ និងសំឡឹង​រក​ការប្រកួត​ដ៏​ល្អ​ដូច​ពី​អតិ​ត​កាល​របស់ខ្លួន​។


​​និយាយ​ពី​ចំណាត់ថ្នាក់​របស់ Tiger Woods លំដាប់ថ្នាក់​ពិភពលោក​នៅក្រៅ​លំដាប់​ទី 100 នេះ​គឺជា​លើកដំបូង​ក្នុង​អាជីប​រាប់​ពី​ឆ្នាំ 1996 បន្ទាប់ពី​ញាំញី​ដោយសា រ​បួស​ខ្នង​រ៉ាំរ៉ៃ​នោះ​។​

​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​ម្សិល​ម៉ិ​ញអ្នកការពារ​តំណែង​ជើងឯក គឺ​កីឡាករ​អាល្លឺម៉ង់ Martin Kaymer បាន​និយាយ​ពី Tiger Woods ថាគេ​សង្ឃឹមថា Woods នឹង​រីករាយ​ឡើងវិញ​និង​ធ្វើ​បាន ល្អ​នៅទីនេះ សំរាប់​គេ​ផ្ទាល់​ក៏រីករាយ​ផងដែរ​ដែល​អតិ​ត​លំដាប់​ទីមួយ​រូបនេះ​មកវិញ តែ Woods នឹង​រំខាន​ជ័យជំនះ​របស់គេ “Martin Kaymer និយាយ​លេងសើច​”​។​

​កីឡាករ​វ័យ 39 ឆ្នាំ អតិ​ត​លំដាប់​ទីមួយ​ពិភពលោក និងជា​ជើងឯក​កម្មវិធី​ធំ 14 លើក​រូបនេះ មិនដែល​បាន​ប្រកួត ឡើយ​ចាប់តាំងពី​ដក​ខ្លូន​កំឡុង​ការប្រកួត​កម្មវិធី Farmers Insurance Open កាលពី​ខែកុម្ភៈ​បន្ទាប់ពី​របួស​ខ្នង​រើ​ឡើង វិញ ដែល​ធ្វើអោយ​ធ្លាក់​មក​លំដាប់​ទី 104 ពិភពលោក​បច្ចុប្បន្ននេះ​។

​រំលឹកថា Tiger Woods បាន​ឡើង​គ្រង​លំដាប់​ទីមួយ​ដំបូង​កាលពី​ឆ្នាំ 1997 និង​ឈរ​លំដាប់​កំពូល​នេះ​រយៈពេល 683 សប្តាហ៍ យូរ​ជាង​កីឡាករ​ផ្សេងៗ​គុន​នឹង​ពីរ​។ ​Tiger Woods ឈ្នះ​ជើងឯក​កម្មវិធី​ធំ​ចុងក្រោយ​បំផុត​កាលពី​ឆ្នាំ 2008 U.S. Open តែ​ឆ្នាំ 2013 បានឈ្នះ ជើងឯក​ក្របខណ្ឌ PGA Tour ប្រាំ​ព្រឹត្តិការណ៍​៕

Post a Comment

 
Top