កីឡាករ Maxime Martin ហើយនឹងកីឡាករ Dirk Muller ដែលបើកបរលើរថយន្ត BMW Sport លេខ 77 បានប្រជែងយកឈ្នះពានជើងឯកលើកដំបូងក្នុងជុំទី ១ នៃព្រឹត្តការណ៏ Blancpain GT Sprint Series 2015 នៅឯទីលានប្រណាំង Paul Armagnac ទីក្រុង Nagaro ប្រទេសអេស្ប៉ាញកាលថ្ងៃចន្ទកន្លងមក នេះ ។
ក្រុមប្រណាំង The Yellow Z4 គឺជាអ្នកនាំមុខពេលចេញដំណើរជុំដំបូង ប៉ុន្តែក្រោយបន្តិចមកក្រុមមួយនេះក៏បាត់បង់ការនាំមុខ នៅពេលចូលកន្លែងប្តូរសំបកកង់នឹងបន្ថែមប្រេងសាំង Pitstops នឹងបន្ទាប់មកទៀតទើបកីឡាករ Dirk Muller ព្យាយាមធ្វើការនាំមុខគេនៃការប្រកួតទាំងមូលពោលគឺធ្វើបានល្អបំផុតនៅ ២០ នាទីចុងក្រោយ។
តែទោះជាយ៉ាងណាក្តីកីឡាករ Ortelli នឹងដៃគូរួមក្រុម Stephane Richeimi របស់ក្រុមប្រណាំងបែលហ្សិកAudi Club បានដណ្តើមយកពិន្ទុដ៏មានសារៈសំ ខាន់នេះផងដែរ។
គួរបញ្ជាក់ថានេះជាទីលានដំបូងនៃរដូវកាលប្រណាំងរបស់ GT Sprint Series 2015 ដែលមានសរុបទាំង ៧ ទីលានក្នុង ៧ ប្រទេស ដោយដំណាក់កាលទី ២ នឹងបន្តដំណើរឆ្លងដែនទៅកាន់ចក្រភពអង់គ្លេសដែលត្រូវប្រកួតនៅថ្ងៃទី ១០ ខែឧសភា ៕

Post a Comment