GuidePedia

0
ព្រឹតិការណ៍ប្រកួតគ្នារវាង​ ក្រុមម្ចាស់ផ្ទះ Aston Villa ប៉ះជាមួយ​ ក្រុមភ្ញៀវ QPR បានធ្វើឲ្យ កក្រើក ភ្ញាក់ផ្អើលជាខ្លាំង ខណៈដែល ការខិតខំរបស់ក្រុមទាំងពីរ ទទួលបានលទ្ធផលពិន្ទុស្មើ គឺ ៣-៣ ចប់ការប្រកួត ។​


ក្រុមម្ចាស់ផ្ទះ Aston Villa បានប្រើតិចនិច្ចទម្រង់លេង មានលក្ខណៈប្លែក ធ្វើឲ្យប្រិយមិត្ដអ្នកគាំទ្រមានការ បុកពោះជាខ្លាំង ខណៈដែល​ក្រុម​ ប្រើសមាសភាព កីឡាករខ្សែប្រយុទ្ធ មួយរូបតែប៉ុណ្ណោះ ស្វែងរកពិន្ទុបានដល់ទៅ ៣​ គ្រាប់ គឺនៅនាទីទី ១០, ៣៣, ៨៣ កីឡាករនោះគឺ Christian Benteke ។

ចំណែក ឯក្រុមភ្ញៀវ ​ QPR វិញ ក៏រកពិន្ទុបាន ៣ គ្រាប់ដូចគ្នា ដោយកីឡាករ បីរូបគឺ Phillips នៅនាទីទី ៧, Hill នៅនាទីទី ៥៥ និង Austin នៅនាទីទី ៧៨ ។

Christian Benteke ក្រោយពីបំបែកកំណត់ត្រា hat-trick ស្វែងរកគ្រាប់បាល់ ៣ គ្រាប់ម្នាក់ឯងជួយឲ្យក្រុមអាចទទួលបានពិន្ទុស្មើនោះ ពិតជាមាន មោទនៈ ភាពយ៉ាងក្រៃលែង ទាំងក្នុងនិង ក្រៅក្រុម ជាពិសេស​​ស្រាប់​ថ្នាក់ដឹកនាំក្រុម តែម្ដង ។​

គូសបញ្ជាក់ផងដែរថា សមាសភាពក្រុមទាំងពីរក្នុងលំដាប់ជួតារាង នៅ Primier Leage គឺស្ថិតក្នុងក្រោម ស្ទើរតែបាតតារាងតែម្ដង ។





តារាងពិន្ទុ

Post a Comment

 
Top