ម្ចាស់ខ្សែក្រវាត់ក្នុងទ្រុងនៅស៊ីធីអិន ថៃ រិទ្ធី ប្រកាសរកជើងខ្លាំងប្រដាល់ក្នុងទ្រុង បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រកួតអន្តរជាតិនៅប្រទេសថៃ សូម្បីតែជើងខ្លាំងយុទ្ធក្រមខម ចាន់ រតនា ក៏រូបគេហ៊ានប្រកួតជាមួយដែរ។
ប្រាប់ Sabay នៅសង្វៀនបាយ័នស្ទឹងមានជ័យកាលពីចុងសប្តាហ៍កន្លងទៅនេះ អ្នកប្រដាល់វ័យក្មេង ថៃ រិទ្ធី ថា ក្រោយពីវិលត្រឡប់មកពីប្រទេសថៃ រូបគេមិនទាន់បានឡើងសង្វៀនទៀតទេ ដោយសារមិនមានដៃគូប្រកួត។ រហូតដល់ពេលនេះអត់បានប្រកួតជិត២ខែហើយ។
«សព្វថ្ងៃឲ្យតែដាក់ពាក្យសុំប្រកួតនៅក្នុងស្រុក ឬក្រៅស្រុក តែងតែឮពាក្យថា គេមិនហ៊ានប្រកួតជាមួយ។ ថ្មីៗនេះខ្ញុំបានដាក់ពាក្យសុំប្រកួតនឹងកីឡាករចិន តែត្រូវរំសាយចោលវិញ ក្រោយផ្ញើវីដេអូប្រកួតកន្លងមកឲ្យមើល ស្រាប់តែគេអត់ប្រកួតវិញ»។ ថៃ រិទ្ធីបាននិយាយ។
ថៃ រិទ្ធី ដែលបានផ្តួលកីឡាករស៊ុយអែតឲ្យចុះចាញ់ក្នុងទឹកទីមួយបានលើកឡើងថា រូបគេចង់ប្រកួតនឹងជើងខ្លាំងកម្ពុជា ចាន់ រតនា ដែលបានផ្តួលកីឡាករហ្វីលីពីននៅ One Championship កាលពីពេលថ្មីៗនេះ។ ទោះជាយ៉ាងណាមិនដឹងថា អ្នកទាំងពីរអាចមានទម្ងន់ត្រូវគ្នាឬយ៉ាងណា។
កីឡាកររូបនេះបាននិយាយថា ៖«ខ្ញុំហ៊ានវ៉ៃបង មិនខ្លាចទេ ចាន់ រតនា ក៏ដោយ។ គាត់ខ្លាំងខ្ញុំដឹង តែបើមិនប្រកួត ធ្វើម៉េចដឹងថាយើងខ្សោយឬខ្លាំងទៅ។ ចាន់ រតនា មានបទពិសោធន៍ប្រដាល់សេរីច្រើន ហើយយុទ្ធក្រមខមក៏ចេះច្រើនជាងខ្ញុំ តែខ្ញុំចង់ប្រកួត»។
ជើងខ្លាំងដែលធ្លាប់ប្រកួតក្នុងទ្រុងបាន២៥ដងរូបនេះបានបញ្ជាក់ថា ពេលសមត្ថភាពប្រកួតកំពុងឡើង កីឡាករម្នាក់ៗត្រូវតែប្រឹងប្រែងស្វែងការប្រកួតដើម្បីបង្កើនសមត្ថភាព ប៉ុន្តែបើអត់ប្រកួតយូរខែ សមត្ថភាពប្រាកដជាថយចុះទាំងបច្ចេកទេស និងកម្លាំង។
រិទ្ធីថា ៖«បើអត់វ៉ៃយូរពេក អាចគាំង ហើយពេលប្រកួតមិនរហ័សដូចមុន។ ឲ្យសិស្សប្អូនវ៉ៃមុខលេងបួនប្រាំដៃទៅ បើហាត់ហើយអត់គូវ៉ៃនោះ»។ ថៃ រិទ្ធី ធ្លាប់ប្រកួតក្នុងទ្រុងសរុបចំនួន ២៥ ដងក្នុងនោះឈ្នះ១៨ និងចាញ់៧ដង។ កាលពីថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ថៃ រិទ្ធីបានផ្តួលកីឡាករស៊ុយអែត Fabian Pettersson ឲ្យគោះដៃសុំចុះចាញ់ក្នុងទឹកទី១ដែលនេះជាការប្រកួតដំបូងរបស់គេជាលក្ខណៈអន្តរជាតិ៕

Post a Comment