GuidePedia

0
ក្រុម​ Atletico Madrid ​បាន​បញ្ចប់​កំណត់​ត្រា​មិន​ចាញ់​៥​ប្រកួត​ជាប់​គ្នា​របស់​ក្រុម Real Sociedad ​ហើយ​កាល​ពី​យប់​មិញ​នេះ បន្ទាប់​ពី​យក​ឈ្នះ​ដោយ​លទ្ធផល​២-០ នៅ​ក្របខ័ណ្ឌ La Liga ។


លោក David Moyes ​តាំង​ពី​ចូល​មក​ដឹក​​នាំ​ Real Sociedad ​នៅ​ដើម​ឆ្នាំ​២០១៥ ​មក បាន​ជួយ​ក្រុម​មួយ​នេះ​បាន​ច្រើន​មែន​ទែន ពោល​គឺ​នាំ​ក្រុម​តាំង​ពី​បាត​តារាង​ រហូត​មក​ដល់​ពាក់​កណ្ដាល​តារាង​ទៅ​ហើយ។ អ្វី​ដែល​គេ​សរសើរ​ការ​ដឹក​នាំ​របស់​អតីត​អ្នក​ចាត់​ការ​បិសាច​ក្រហម​រូប​នេះ​គឺ​ប្រព័ន្ធ​ការពារ​របស់​លោក និង​ទម្រង់​វាយ​បក​លឿន​ដែល​តែង​ទទួល​ជោគជ័យ​៥​ប្រកួត​ជាប់​គ្នា​ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្រុម​លោក Diego Simeone ​បាន​បំបែក​ទម្រង់​ការ​ពារ​ដ៏​រឹង​មាំ​នេះ​បាន​ទៅ​ហើយ ដោយ​បាន​ទម្លុះ​សំណាញ់​ទី​បាន​២​គ្រាប់​ត្រឹម​រយៈ​ពេល​១០​នាទី។ ​គ្រាប់​បាល់​ដំបូង​គឺ​ជា​ការ​ចូល​ទី​ខ្លួន​ឯង​របស់​ Mikel Gonzalez ​នៅ​នាទី​ទី​២ បើក​ឆាក ​​និង​១​គ្រាប់​ទៀត​រក​បាន​ដោយ Antoine​ Griezmann ​បន្ទាប់​ពី​អ្នក​ចាំ​ទី​ចាប់​បាល់​ក្រឡក​នៅ​នាទី​១០។

បើ​និយាយ​ពី​ស្ថិតិ​ក្នុង​ការ​ប្រកួត​នេះ​វិញ ត្បិត​តែ​ At Madrid ​ឈ្នះ​មែន ប៉ុន្តែ​ជា​ការ​ពិត​ទៅ​ក្រុម​មួយ​នេះ​ស៊ុត​ចំ​គោល​ដៅ​តែ​១​ជើង​គត់​ចូល​តែ​ម្ដង ខណៈ​ដែល​ខាង​លោក Moyes ​វិញ​ស៊ុត​ចំ​គោល​ដៅ​រហូត​ដល់​៣​ដង ​និង​មាន​បាល់​ជ្រុង​រហូត​ដល់​១០​ដង​ឯ​ណោះ លើស​ខាង​ក្រុម​លោក Simeone ​៦​ដង។ ចំណែក​ឯ​ការ​គ្រប់គ្រង​បាល់​វិញ​គឺ​ប្រហាក់​ប្រហែល​គ្នា៕





តារាងពិន្ទុ

Post a Comment

 
Top