កីឡាករថៃ Theerathon Bunmathan បានក្លាយជាចំណាប់អារម្មណ៍របស់អ្នកតាមដានពានរង្វាន់កំពូលទ្វីបអាស៊ី AFC Champions League ល្ងាចម្សិលមិញនេះ ទោះបីក្រុម Buriram United របស់ខ្លួន ចាញ់ក្រុមជប៉ុន Gamba Osaka ២-១ ក៏ដោយ។ ខ្សែការពារវ័យ២៥ឆ្នាំរូបនេះ បានទាត់បាល់ជ្រុងបញ្ចូលទីបានយ៉ាងល្អមិនគួរឲ្យជឿនៅ៩នាទីដើមតង់ទី១ មុនរត់ទៅអបអរដោយប្រើក្បាច់របស់កំពូលកីឡាករព័រទុយហ្គាល់ Cristiano Ronaldo។
យ៉ាងណាក្ដី មួយគ្រាប់នេះ មិនអាចជួយឲ្យក្រុមជើងឯកថៃអបអរជ័យជម្នះជាមួយអ្នកគាំទ្រក្នុងកីឡដ្ឋាន The Thunder Castle របស់ខ្លួនបាននោះទេ ក្រោយត្រូវក្រុមភ្ញៀវវាយបក២គ្រាប់វិញ នៅ៥នាទីចុងតង់ទី១ ដោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Lins និងនៅ៣នាទីចុងតង់ទី២ ដោយកីឡាករបម្រុង Kotaro Omori។
ទោះបីរបូត៣ពិន្ទុទៅឲ្យក្រុមជើងឯកជប៉ុនក៏ពិតមែន ក្រុម Buriram United នៅតែបន្តឈរលើគេក្នុងពូល F ដដែល ដោយរកបាន៧ពិន្ទុក្នុង៤ប្រកួត ស្មើក្រុមកូរ៉េខាងត្បូង Seongnam FC ប៉ុន្តែឈ្នះ head-to-head។ ចំណែកឯ Gamba Osaka វិញ អាចបន្តក្ដីសង្ឃឹមក្នុងពូលជាថ្មី ដោយមាន៤ពិន្ទុ ស្មើក្រុមចិន Guangzhou R&F (ប្រកួតម្សិលមិញ Seongnam ស្មើ Guangzhou R&F ០-០)។

Post a Comment