GuidePedia

0
ក្រុម "សេះបង្កង់" Juventus ធ្វ់ើការសងសឹកជាមួយក្លិប Fiorentina ម្ចាស់ផ្ទះបានដោយជោគជ័យ ដោយលទ្ធផល Fiorentina 0-3 Juventus ។ សរុបរួម ទាំងពីរប្រកួតក្រុម Juventus ឆ្លងទៅវគ្គបន្តដោយលទ្ធផល 4-2 រងចាំអ្នកឈ្នះរវាងក្រុម Lazio និង ក្រុម Napoli ក្នុងក្របខ័ណ្ឌ Coppa Italia នៅថ្ងៃអង្គារទី 7 ខែមេសាកន្លងមក។


ដោយសារការបរាជ័យនៅក្នុងទឹកដីខ្លួនឯងក្រោមស្នាដៃ Fiorentina នាពេលកន្លងមក ក្រុម "សេះបង្កង់" Juventus បានបើកការប្រយុទ្ធយ៉ាងខ្លាំងទៅលើក្រុម ម្ចាស់ ផ្ទះ Fiorentina ។

ការព្យាយាមរបស់ក្រុម "សេះបង្កង់" Juventus ធ្វើបានសម្រេចនៅនាទី 21 ដោយកីឡាករ Alessandro Matri នាទី 44 ដោយកីឡាករ Roberto Pereyra ។

លុះចូលមកដល់តង់ទីពីរ Juventus ក៍បានស៊ុតបញ្ចូលទីបន្ថែមមួយគ្រាប់ទៀតដោយកីឡាករ Leonardo Bonucci សរុបលទ្ធផល Fiorentina 0-3 Juventus ។ សរុបរួមទាំងពីរប្រកួតក្រុម Juventus ឆ្លងទៅវគ្គផ្តាច់ព្រ័តលទ្ធផល Juventus 4-2 Fiorentina ដោយរងចាំអ្នកឈ្នះរវាងក្រុម Lazio និង ក្រុម Napoli ៕




Post a Comment

 
Top