GuidePedia

0
អ្នក​ប្រដាល់ Terence Crawford​បាន​ប្រើប្រាស់​កណ្តាប់​ដៃស្តាំ​ឥត​ស្រមោល​របស់គាត់​ដើម្បី​ផ្តួល​គូប្រកួត Thomas Dulorme​ឲ្យ​សន្លប់​នៅក្នុង​ទឹក​ទី​៦ ដើម្បី​ឈ្នះ​ជើងឯក​ចុងក្រោយ​គេ នៅ​ការប្រកួត​លើកដំបូង​របស់គាត់ ចាប់តាំងពី​ឡើង​មក​ស្ថាប័ន​ទម្ងន់​ស្រាល Junior Welterweight​របស់គាត់។


កីឡាករ​សញ្ជាតិ​អាមេរិក​វ័យ​២៧​ឆ្នាំ​ម្នាក់​នេះ ដែល​គ្មាន​ប្រវត្តិ​ថា​ចាញ់​គេ​ម្តងណា​នោះ ដើម្បី​បាន​ខ្សែក្រវាត់​ទំនេរ​ចោល WBO​ជាមួយនឹង​ជួយ​ជំនះ​ដោយ​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​កាលពី​ថ្ងៃ​សៅរ៍ ពោលគឺ​បាន​ផ្តួល​កីឡាករ Dulorme​ឲ្យ​ដួល​៣​លើក​មុនពេល​ឈ្នះ​ការប្រកួត​មួយ​នេះ។

កីឡាករ Crawford បាន​និយាយ​ក្រោយ​ឈ្នះ​ការប្រកួត​ថា លោក​ដឹង​ច្បាស់​ថា នឹង​ធ្វើ​គាត់​ឈឺចាប់ ហើយ​ដឹង​ថា គាត់​រង​ការឈឺចាប់​ខ្លាំង​ណាស់ ដោយសារតែ​កណ្តាប់ដៃ​ដែក​របស់​លោក។

ជាមួយនឹង​ជ័យជំនះ​ដ៏​គួរ​ភ្ញាក់ផ្អើល​នេះដែរ កីឡាករ Crawford​បាន​វាយ​ដងខ្លួន​របស់​គាត់​ម្តង​ហើយ​ម្តង​ទៀត ដើម្បី​បញ្ជាក់​ទស្សនិកជន​ថា លោក​គឺជា​កីឡាករ​ជើង​ខ្លាំង​ពិតប្រាកដ​ម្នាក់ ហើយ​ជឿជាក់​ថា លោក​នឹង​ក្លាយជា​កីឡាករ​គ្មាន​គូប្រកួត នៅក្នុង​ស្ថាប័ន​ប្រដាល់​ថ្មី​មួយ​នេះ។


ដោយឡែក កីឡាករ Dulorme ក៏បាន​ប​ញ្ជេ​ញ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​គាត់​ផង​ដែរ​ថា នេះ​គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ គ្រាន់តែ​លោក​គ្មាន​សំណាង​ប៉ុណ្ណោះ ប៉ុន្តែ​លោក​សូម​ទទួលស្គាល់​ចំពោះ​អ្វីដែល​បានកើត​ឡើង​នៅ​យប់​នេះ៕

Post a Comment

 
Top