GuidePedia

0
ថ្មីៗ​នេះ​ក្លឹប​កាំភ្លើង​ធំ​ Arsenal កំពុង​តែ​ពិចារណា​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ គ្រូ​បង្វឹក​លោក​ Arsene Wenger ចេញ​ដោយ​អន្ទង​យក ​គ្រូ​បង្វឹក​ក្លឹប​ Borussia Dortmund លោក Jurgen Klopp មក​ជំនួស​វិញ​ពេល​ចប់​រដូវ​កាល​នេះ។ នេះ​បើ​យោង​តាម​គេហទំព័រ​ Metro បាន​ចុះ​ផ្សាយ​។


Klopp​ជា​គ្រូ​បង្វឹក​ ដែល​ក្លឹប​បាល់ទាត់​ធំៗ​ជាច្រើន​កំពុង​តែ​ចង់​បាន​នោះ​​កំពុង​តែ​ក្លាយ​ជា​គ្រូ​បង្វឹក​ដែល​ទំនេរ​ហើយ​ពេល​ដែល​លោក​ចាក​ចេញ​ពី​ក្លឹប​ Borussia Dortmund ពេល​ចប់​រដូវ​កាល​នេះ​។

ចំណែក​ឯ​ក្លឹប​មេឃ​ខៀវ​ដុត​ដៃ​ដុត​ជើង​យក​គ្រូ​បង្វឹក​រូប​នេះ​​ប៉ុន្តែ​បើ​តាម​កាសែត​អាល្លឺម៉ង់​ Kicker បាន​សរសេរ​ថា​៖ Arsenal ជា​ក្លឹប​ដែល​លោក​កំពុង​ពិចារណា​ផ្លាស់​ទៅ។ លើស​ពី​នេះ​ទៅទៀត​កាសែត​ខាង​លើ​បាន​សរសេរ​ទៀត​ថា​ ក្លឹប​កាំភ្លើង​ធំ​កំពុង​តែ​តាម​អន្ទង​គ្រូបង្វឹក​រូប​នេះ​ឲ្យ​ខាន​តែ​ បាន​ដើម្បី​មក​ជំនួស ​Wenger។

វា​នឹង​ក្លាយ​ជា​ការ​ផ្លាស់​ប្ដូរ​មួយ​ដ៏​ធំ​សម្រាប់​ ក្លឹបកាំភ្លើង​ធំ ប្រសិន​បើ​ការ​ផ្លាស់​ប្តូរ​នេះ​អាច​កើត​ឡើង​មែន​នោះ​។​ ទោះ​យ៉ាងនេះ​គេទំព័រ​ខាងលើ​បាន​ធ្វើ​ការ​ទាក់ទង​ ទៅ​កាន់​ Arsenal បញ្ជាក់​ពី​រឿង​នេះ​ដែរ​ តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តបច្បាស់លាស់​នៅ​ឡើយ​ទេ។


Jurgen Klopp​ដឹក​នាំ​ Borussia Dortmund​តាំង​ពី​ឆ្នាំ​២០០៨ ​រហូត​ដល់​បច្ចុប្បន្ន​ដោយ​ជួយ​ឲ្យ​ក្លឹប​នេះ​ឈ្នះ​ពាន​ T-Home Super Cup ម្ដងBundesliga ២​ដង DFL-Pokas ម្ដង DFL-Super Cup​២​ដង​ និង​ធ្លាប់​រង​ជើង​ឯក​ Champions league បាន​​ម្ដង។

Post a Comment

 
Top