GuidePedia

0
កីឡាករ Kurt Zouma ខ្សែការពារវ័យក្មេងរបស់ Chelsea ដេកស្រម៉ៃចង់ក្លាយជាម្ចាស់បាល់មាស ដូចជា Messi និង Ronaldo ដែរ សម្រាប់អាជីពជាកីឡាករ បាល់ទាត់ ។


Kurt Zouma ខ្សែការពារដ៏ឆ្នើម Chelsea បានទទួចប្រាប់អ្នកសារព័រមាន បន្ទាប់ពីក្រុមបានផ្ដួល Man United ក្នុងទឹកដីរបស់ខ្លួន ថា គាត់មានមហិច្ឆិតា ធំ មួយ ក្នុងឆាកជីវិតជាកីឡាករនេះ ពោលគឺគាត់​ចង់ ក្លាយជាម្ចាស់ពានរង្វាន់បាល់មាស កីឡាករឆ្នើមពិភពលោក ។

ហើយសមត្ថភាពគាត់លេង​កន្លង​មក គ្រប់គ្នាតែងតែប្រៀបធៀបគាត់ទៅនឹង កីឡាករ Marcel Desailly ដែលជាអតីតខ្សែការពារដ៏រឹងមាំ របស់​Chelsea កាលពីឆ្នាំ ២០០៤ ។ Kurt Zouma ផ្ទេរចូលមកកាន់ទឹកដី Chelsea​ កាលពីឆ្នាំ ២០១៤ រហូតមកទល់ពេលនេះ កីឡាករ ទើប​តែលេងឲ្យក្រុមបាន ១១ ប្រកួត ហើយមិន ទាន់ រកគ្រាប់បាល់បាននៅឡើយទេ ។


ថ្វីត្បិតតែ ដូច្នោះ​មែន ប៉ុន្ដែរហូតមកទល់ពេល​នេះ​ គាត់នៅតែមិនទាន់បោះបង់ចោល នូវមហិច្ឆិតារបស់ខ្លួនចង់ក្លាយជា​ កីឡាក​រ​ឆ្នើមពិភពលោក ។

Post a Comment

 
Top