GuidePedia

0
កំពូល​អ្នក​ប្រណាំង​រថយន្ត Lewis Hamilton ដណ្តើម​បាន​ជ័យជំនះ​នៅ​ការប្រណាំង​រថយន្ត Bahrain Grand Prix ខណៈ​ដែល​មិត្ត​រួម​ក្រុម Mercedes របស់​គាត់​គឺ​កីឡាករ Nico Rosberg ត្រូវបាន​បាត់បង់​តំណែង​លេខ​២​ទៅ​ឲ្យ​កីឡាករ Kimi Raikkonen មកពី​ក្រុម​ប្រណាំង​រថយន្ត Ferrari។


សូម​បញ្ជាក់​ថា កីឡាករ Hamilton បាន​ធ្វើការ​នាំមុខ​តាំងពី​ដំបូង​ទី​ហើយ​គ្រប់គ្រង​ការប្រកួត​បាន​ទាំងស្រុង ដើម្បី​ទទួល​បាន​ជ័យជំនះ​ជា​លើក​ទី​៣​របស់​គាត់​ក្នុង​ចំណា​ម​៤​ប្រកួត​ចុងក្រោយ​នៅក្នុង​រដូវ​កាល​នេះ។

ដោយឡែក កីឡាករ Rosberg បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​របស់​គាត់​ដែរ ដើម្បី​ប្រជែង​ជាមួយ​កីឡាករ Raikkonen ដោយសារតែ​គាត់​មាន​បញ្ហា​ហ្វ្រាំង​រថយន្ត នៅ​២​ជុំ​ចុងក្រោយ។ ​ខណៈនោះ​ដែរ កីឡាករ Sebastian Vettel របស់​ក្រុម Ferrari បាន​បាត់បង់​ការ​នាំ​មុខ​របស់​ខ្លួន​ដោយ​បាន​បើក​ធ្លាក់​ផ្លូវ និង​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត​របស់លោក​ទាំងស្រុង ខណៈ​ដែល​ប្រឹង​ប្រជែង​ជាមួយ​កីឡាករ Rosberg។


គួរ​ឲ្យ​ដឹង​ថា គេ​បាន​រំពឹងទុក​ថា ក្រុម Mercedes ទំនង​ជាមាន​ការងារ​ច្រើន​ត្រូវបំពេញ ជាមួយ​ក្រុម Ferrari អំឡុង​ការប្រកួត​មួយ​នេះ ប៉ុន្តែ​កីឡាករ Hamilton ក្តាប់​ឱកាស​ក្នុង​ដៃ​របស់​ខ្លួន​ជាប់ និង​ធ្វើ​បានល្អ​បំផុត​រហូតដល់​ទទួល​បាន​ជ័យជំះ​ប្រកបដោយ​ផ្លែផ្កា​មួយ​នេះ ហើយក៏​ជា​មោទនភាព​មួយ​ផងដែរ សម្រាប់​ក្រុម​ប្រណាំង​រថយន្ត Formla One​របស់គាត់៕

Post a Comment

 
Top