ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្នុងសាលដែលគេប្រសិទ្ធិនាមថាបានចាប់ នៅវេលាថ្ងៃត្រង់ នាវិមានពហុកីឡដ្ឋានជាតិនេះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៥មេសា។
លោកថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកឯក អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោកនាយឧត្តមសេនីយ៍សៅ សុខាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា និង មន្ត្រីអ្នកមុខអ្នកការខាងកីឡាជាច្រើនទៀតបានចូលរួមក្នុងពិធីបិទការប្រកួតនេះ ។ មានក្រុមបាល់ទាត់ចំនួន ១០ក្រុមចូលរួមគឺជប៉ុន ៥ ក្រុម និងកម្ពុជា ៥ ក្រុមដែលទាំងសងខាងសុទ្ធតែមានក្រុម Futsal នារីមួយក្រុមដូចគ្នា ។
សម្រាប់ក្រុមកីឡាករជប៉ុនមិនមែនជាក្រុមបាល់ទាត់អាជីពឡើយ ឯ ក្រុម Futsal នារីរបស់ជប៉ុនគឺជាក្រុមបាល់ទាត់អាជីព ។ ចំពោះក្រុមកីឡាករបាល់ទាត់កម្ពុជាក៏មិនមែនជាក្រុមអាជីពដែរគឺមានក្រុម ២មកពីតំបន់អ្នក លឿងគឺក្រុមចុងស្ពានខាងកើតដែលកីឡាករជ្រើសរើសចេញពីក្រុមអ្នកភូមិខាងកើតស្អាន Tsubasa (ខេត្តព្រៃវែង)ក្រុមដើមស្ពានខាងលិច(ខេត្តកណ្ដាល) ក្រុមអង្គការដើម្បីភាពញញឹមនៃកុមារ និង ក្រុមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ចំពោះក្រុម Futsal នារីរបស់កម្ពុជានោះគឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រេចជ្រើសរើសយកក្រុមជើងឯកនៃព្រឹត្តិការណ៍ Cam Ed Women Futsal-Cup 2015 គឺក្រុម A Yo GG ។ គួរបញ្ជាក់ថាសាលា Cam Ed គឺជាសាលាតែមួយគត់ដែលបានរៀបចំឲ្យមានការប្រកួតកីឡាបាល់ទាត់ទីលានតូចក្នុងក្របខ័ណ្ឌសាលារបស់ខ្លួន ។ចំពោះក្រុមFutsal នារីរបស់ជប៉ុនគឺក្រុម Nankatsu Shoo Ters ។
ការប្រកួតចែកជា ២ ពូលដែលពូល A មាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា-ខេត្តកណ្ដាល-G.FAM និង Tayama ពូល B មានអង្គការភាពញញឹមនៃកុមារ-ខេត្តព្រៃវែង-Wakyo Kai និង SORIYA ។
សរុបការប្រកួតមាន ចំនួន ១៤ ប្រកួត ហើយដោយសារពេលវេលាមានមិនច្រើននោះក្នុងមួយប្រកួតមានតែ ៧នាទីប៉ុណ្ណោះ ។ចំពោះក្រុម Futsalនារីរបស់ជប៉ុនគឺក្រុមNankatsu Shoo Ters ដែលត្រូវប្រកួតជាមួយក្រុមសាលាCam Ed Busness Schoolដែលការប្រកួតមានរយៈពេល៧នាទី ២ដង ។
ដោយក្នុងពូលនីមួយៗត្រូវជម្រុះ ២ ក្រុមចេញនោះក្រុមដែលបានឆ្លងចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមានខេត្តកណ្ដាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុម Wakyo Kai និង ក្រុមSoriya ។ ខេត្តកណ្ដាល និង Wakyo Kai ដែលចាញ់នៅវគ្កពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះបានប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ៣ ។
ក្រុមទាំង ២ នេះប្រកួតគ្នាក្នុងម៉ោងធម្មតាគឺស្មើគ្នា ១ ទល់ ១ ។ទីបំផុតការកាត់ក្ដីចុងក្រោយគឺទាត់បាល់ប៉េណាល់ទី ៥ បាល់ម្ខាង ។ក្រុម Wakyi Kai បានចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីលទ្ធផលចុងក្រោយឈ្នៈខេត្តកណ្ដាល ៤ ទល់ ៣ នោះ ។
ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ១ ក្រុមSORIYA របស់ជប៉ុនឈ្នះក្រុមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ២ ទល់ ០ហើយក្លាយជាក្រុមលេខ ១ ឯ ក្រុមគណៈកម្មាធិការជាតិអូឡាំពិកបានលេខ ២ ។ ចំពោះការប្រកួតមិត្តភាពរវាងក្រុម Futsal នារីរបស់ជប៉ុនគឺក្រុមNankatsu Shoo Ters ឈ្នះក្រុមសាលា Cam Ed របស់កម្ពុជា ៨ ទល់ ០ ។

Post a Comment