GuidePedia

0
​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​លើស​ង្វៀន​ថ្ងៃ​សៅរ៍​របស់ CTN បាន​បើក​វិញ​ហើយ​នៅ​ថ្ងៃទី​២៥​មេសា​នេះ​ដែល​ជាមួយនឹង​ការបើក​ឡើងវិញ​នេះ​ក៏មាន​ការប្រកួត​ជា​លក្ខណៈ​ជាមួយ​ថៃ​ដើម្បី​ស្វាគមន៍​អតិថិជន​របស់ខ្លួន ។​


​ ​អ្នក​ប្រដាល់​ផល សោ​ភ័​ណ្ឌ​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធិ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Chheang Kai ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​

​ ​សម្រាប់​អ្នក​ប្រដាល់​កម្ពុជា​រឿង សោ​ភ័​ណ្ឌ​ជា​ជើង​ខ្លាំង​មួយរូប​ដែល​ប្រើពេល​រយៈពេល​ខ្លី​ណាស់​ដើម្បី​ផ្ដួល​គូ​ប្រកួត​របស់ខ្លួន ។ ជាមួយនឹង​ទេពកោសល្យ​ការពារ​ល្អ​នោះគេ​ពូកែ​វាយ​ក្នុងស្ថានភាព​ចង្អៀត និង ពូកែ​វាយ​សង​ភ្លាមៗ​បន្ទាប់ពី​ការវាយប្រហារ​របស់​គូប្រកួត​នោះ ។​

​ ​សោ​ភ័​ណ្ឌ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦១​ដង ឈ្នះ​៤៩​ដង ចាញ់​១២​ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​១៣​ដងនោះ​ គេ​ទំនងជា​ប្រើពេល​មិន​ដល់ ៥ ទឹក​ឡើយ​ដើម្បី​ផ្ដួល​អ្នក​ប្រដាល់​ថៃ Chheang Kai ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​១០០ ដង ឈ្នះ​៨៥​ដង ចាញ់​១០ និង ស្មើ​ពិន្ទុ ៥ ដងនោះ ។​

​ ​ដោយឡែក​រឿង សោ​ភ័​ណ្ឌ​ក្លឹប​ម្កុដ​រាជសីហ៍​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ថៃ​ឈ្មោះ​ Than Vallek ក្នុង​ប្រភេទ​ទម្ងន់​៦៧ គីឡូក្រាម ។​

​ ​រឿង សោ​ភ័​ណ្ឌ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២២​ដង​ឈ្នះ​១០៦​ដង ចាញ់​១៤​ដង ស្មើ​ពិន្ទុ ២ ដង​និង​វាយ​គូប្រកួត​ឲ្យ​ សន្លប់​ចំនួន​២៦ ដង ។ ចំពោះ Than Vallek វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ១០០​ដង ឈ្នះ​៨០​ដង ចាញ់​២០​ដង គេ​ធ្លាប់​ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែល​មិន​ស្រួល​រក​គូប្រកួត​នោះទេ​តែ​ពេលនេះ​គេ​មាន​អាយុ​ច្រើន​ហើយ ។​


​ ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​២-៣​ដង​ដែរ ។ គេ​ពិតជា​វ៉ៃ​ល្អ​តែ​កម្លាំង​របស់គេ​ឆាប់​ធ្លាក់​ ចុះ​បន្តិច ។ កេ​ជឿថា Than Vallek នឹងមិន​ឈ្នះ​រឿង សោ​ភ័​ណ្ឌ​នោះឡើយ ។​

Post a Comment

 
Top