GuidePedia

0
ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​៣៣​កាល​ពី​យប់​មិញ ក្រុម​កំពូល​តារាង​ FC Barcelona ​បាន​យក​ឈ្នះ​​លើ​ Espanyol ​ដល់​ក្នុង​ដី ​ដោយ​លទ្ធផល​ ០-២​ ខណៈ​ដែល​​២​គ្រាប់​របស់​ Barca រក​បាន​ដោយ​ Neymar នៅ​នាទី​១៧ និង Messi នាទី​២៥ ហើយ​ជ័យ​ជម្នះ​មួយ​នេះ បាន​ជួយ​ឲ្យ​ពួកគេ​បន្ថែម​គម្លាត​ពី​ក្រុម​លេខ​២ Real Madrid ​ចំនួន​​៥​ពិន្ទុ​បណ្ដោះ​អាសន្ន។


ក្រុម​ភ្ញៀវ​ Barca ដែល​​បាន​គ្រប់​គ្រង​បាល់​ដល់​ទៅ​​៧២% ​នោះ បាន​នាំ​មុខ​​ក្រុម Espanyol ​មុន​នៅ​នាទី​១៧ បន្ទាប់​ពី​កីឡាករ​ប្រេស៊ីល Neymar ​ស៊ុត​ឲ្យ​អ្នកគាំទ្រ​ម្ចាស់​ផ្ទះ​​នៅ​ Power8 Stadium ​ស្ងាត់​មាត់​ឈឹង។

យ៉ាង​ណា​ក្ដី អ្នកមាន​បុណ្យ​បាន​បន្ថែម​១​គ្រាប់​ទៀត នៅ​នាទី​២៥​ ដើម្បី​ឲ្យ​មាន​ភាព​កក់ក្ដៅ ខណៈ​ដែល​ Messi ​ជា​អ្នក​ស៊ុត​គ្រាប់​ទី​២​នេះ​ ហើយ​ក៏​ជា​គ្រាប់​បាល់​ទី ៤០១ ក្នុង​អាជីព​របស់​គេ​ផង​ដែរ មុន​នឹង​ Jordi Alba ​ទទួល​បាន​កាត​ក្រហម​នាទី​៥៤ (លឿង​២ដង) និង Hector Moreno ​កាត​ក្រហម (លឿង​២​ដង) ​នាទី​៩០។

​ចំណែក​ឯ​ក្រុម​លេខ​២ Real Madrid នឹង​ត្រូវ​ប្រកួត​ ដើម្បី​កាត់​បន្ថយ​គម្លាត​របស់​ខ្លួន​វិញ​នៅ​យប់​នេះ​ ខណៈ​ដែល​ពួកគេ​ នឹង​ប៉ះ​ Celta Vigo ​ក្រៅ​ដី​ នៅ​វេលា​ម៉ោង ០២:០០​នាទី​រំលង​អាធ្រាត្រ៕






​លទ្ធផល​ La Liga ទាំង​អស់​យប់​មិញ៖



​តារាង​ពិន្ទុ៖

Post a Comment

 
Top