ក្រុមលេខ២កាំភ្លើងធំ Arsenal នឹងបើកទ្វារកីឡដ្ឋាន Emirates ស្វាគមន៍ក្រុមកំពូលតារាងតោខៀវ Chelsea ក្នុងការប្រកួត Premier League បង្គ្រប់សប្ដាហ៍ទី៣៣របស់ខ្លួន នាវេលាម៉ោង១០:០០នាទីយប់នេះ។ ប្រិយមិត្តសាកទាយមើល៍ថា ក្រុមកំពុងឡើងជើងទាំង២នេះ ក្រុមមួយណានឹងឈ្នះ ក្នុងការប្រកួត Super Sunday នេះ?
សម្ដីអ្នកចាត់ការ៖
លោក Arsène Wenger អ្នកចាត់ការក្រុម Arsenal បាននិយាយមុនប្រកួតធំនេះថា៖ “យើងនឹងមិនចាញ់រហូតនោះទេ យើងតែងតែជិតយកឈ្នះគេពីរបីដងដែរ ប៉ុន្តែពួកគេគឺជាក្រុមដែលខ្លាំង។ ពេលនេះ យើងកំពុងតែលេងបានល្អ និងលេងក្នុងទឹកដីខ្លួនឯងទៀត ដូច្នេះយើងមានឱកាសយកឈ្នះលើពួកគេច្រើន”។
រីឯលោក Jose Mourinho អ្នកចាត់ការក្រុម Chelsea វិញ បាននិយាយថា៖ “សម្រាប់ខ្ញុំ គោលដៅគឺ ត្រូវតែឈ្នះ។ វាជាការប្រកួតដ៏ធំរវាងក្រុមគូប្រជែងទាំង២ ដែលមានគោលបំណងឈ្នះពានរង្វាន់ដូចគ្នា ប៉ុន្តែគាត់ (Wenger) មិនមែនជាគូប្រជែងរបស់ខ្ញុំទេ។ ដូច្នេះយើងសង្ឃឹមរកបាន៣ពិន្ទុបន្ថែមទៀត”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះកាំភ្លើងធំ Arsenal នឹងអវត្តមានកីឡាករសំខាន់២រូបគឺប្រធានក្រុម Mikel Arteta របួសកជើង និង Alex Oxlade-Chamberlain របួសក្រលៀន។ ដូច្នេះ១១នាក់ដំបូងរបស់ក្រុមលោក Wenger អាចជា៖ Ospina, Bellerin, Koscielny, Gabriel, Monreal, Coquelin, Cazorla, Ramsey, Ozil, Sanchez និង Giroud ។
ចំណែកឯក្រុមភ្ញៀវតោខៀវ លោក Mourinho អាចនឹងប្រថុយដាក់ Diego Costa ឲ្យចូលខ្លះនៅចុងម៉ោង ព្រោះមិនទាន់ជារបួសស្រួលបួល ខណៈដែល Loic Remy របួសកំភួនជើង។ ដូច្នេះ១១នាក់ដំបូងរបស់ Chelsea អាចជា៖ Courtois, Ivanovic, Terry, Cahill, Azpilicueta, Zouma, Matic, Willian, Fabregas, Hazard និង Drogba។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
យប់នេះ ទស្សនិកជននឹងចាប់អារម្មណ៍ខ្លាំងបំផុតទៅលើ Cesc Fàbregas ដែលត្រឡប់ទៅលេងទឹកដី ក្រុមចាស់របស់ខ្លួន Emirates និងអ្នកចាត់ការក្រុមទាំង២ ដែលពូកែឌឺដងដាក់គ្នា។ Mourinho និង Wenger ជួបគ្នាលើកចុងក្រោយ កាលពីខែតុលា ខណៈដែលពេលនោះ អ្នកចាត់ការតោខៀវ បានសើចបន្ទាប់ពីក្រុមរបស់លោកឈ្នះកាំភ្លើងធំ ២-០ នៅ Stamford Bridge។ ចាប់តាំងពីដឹកនាំ Chelsea លើកដំបូង លោក Mourinho ធ្លាប់ប៉ះគ្នាទល់នឹងក្រុមលោក Wenger ១២ដងហើយ ដោយតោខៀវឈ្នះ៧ដង ស្មើ៥ ហើយអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ មិនទាន់ស្គាល់ពាក្យថាចាញ់ Arsène Wenger ម្តងណាឡើយ។

Post a Comment