GuidePedia

0
ខ្សែ​បម្រើ​ក្លឹប​ Man Utd កីឡាករ​ Ander Herrera ត្រូវ​បាន​លោក​ Vicente del Bosque ​បញ្ចូល​ឈ្មោះ​ ក្នុង​ក្រុម​ជម្រើស​ជាតិ​ គោ​ជល់​អេស្ប៉ាញ​ជា​លើក​ដំបូង បន្ទាប់​ពី​រូប​គេ​បង្ហាញ​ទម្រង់​លេង​ យ៉ាង​ល្អ​ឲ្យ​ក្លឹប​នៅ​រដូវ​កាល​នេះ។​


បើ​តាម​ការ​ចុះ​ ផ្សាយ​របស់​គេហទំព័រ​ Dailymail បាន​ឲ្យ​ដឹង​ថា​ Herrera នឹង​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ អេស្ប៉ាញ​ក្នុង​វគ្គ​ជម្រុះ ​ Euro 2016 ទល់​នឹង​ជម្រើស​ជាតិ​ បេឡារូស​ក្នុង ​ខែ​មិថុនា​ខាង​មុខ​នេះ​។

ដោយ​ឡែក​ខ្សែ​បម្រើ​ជើង​ចាស់​ Xabi Alonso និង Xavi បាន​និវត្តន៍​ទៅ​ហើយ ​ពី​ក្រុម​ជម្រើស​ជាតិ​ ស្រប​ពេល ​Javi Martinez កំពុង​មាន​របួស​រ៉ាំរ៉ៃ​ រី​ឯ Andres Iniesta ក៏​កាន់​តែ​ចាស់​ទៅ​ហើយ ​ដែរ​នោះ​(អាយុ​៣០​ឆ្នាំ​) នេះ​ជា​ឱកាស​របស់ ​កីឡាករ​វ័យ​ក្មេង​ដូច​ជា​រូប​គេ​ហើយ។


ខ្សែ​បម្រើ​រូប​នេះ​ កំពុង​ក្លាយ​ជា​កូន​សោ​សំខាន់​ របស់​បិសាច​ក្រហម​ហើយ ​រូប​គេ​ក៏​ត្រូវ​បាន​ដាក់​ឲ្យ​លេង​ក្នុង ​ជម្រើស​ដំបូង​ពេល​ប៉ះ Everton នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ​។ ក្នុង​នាម​ជា​ខ្សែ​បម្រើ​រូប​គេ ​បាន​ចូល​លេង​ឲ្យ​ក្លឹប​បាន​២១​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​៥​គ្រាប់​ហើយ​ បន្ទាប់​ពី ផ្ទេរ​ពី​ក្លឹប​ Athlethico Bilbao​នៅ​ឆ្នាំ​២០១៤។

Post a Comment

 
Top