GuidePedia

0
ព្រឹត្តិការណ៍នៃការប្រកួត ប្រដាល់ក្បាច់គុនបុរាណ ខ្មែរលក្ខណៈមិត្តភាពអន្តរជាតិ របស់ក្រុមហ៊ុនស្រាបៀរ Black Cat នៅលើសង្វៀន SEA-TV នាថ្ងៃអាទិត្យ ទី១២ ខែមេសាចុងសប្តាហ៍នេះអ្នកប្រដាល់ជើងខ្លំាងមិនដែល ស្គាល់ពាក្យថាចាញ់ ផល សោភ័ណ្ឌ ក្លឹបតាឡីដីរំមានរិទ្ធ នឹងត្រូវតតាំងជាមួយ កីឡាករថៃ Som Chhai ក្នុងប្រភេទ ទម្ងន់៦៣.៥ គ.ក្រ ស្របពេលមិត្តរួមជាតិ ម៉ន រដ្ឋា ក្លឹបការិយាល័យទី៥ កងទ័ពជើងគោក ប៉ះអ្នកប្រដាល់ ថាន រ៉ាឌី ក្លឹបសំរែករាជសីហ៍បង្រ្កាប គ្រឿងញៀន ។

អ្នកប្រដាល់ ផល សោភ័ណ្ឌ(ឆ្វេង)និង អ្នកប្រដាល់ថៃ Som Chhai Som Chhai

ជាអ្នកប្រដាល់វាយខ្លាំងគួរសមដែរ តែបើប្រៀបជាមួយសោភ័ណ្ឌនោះ ទោះជាអ្នកណាក៏ទាយថា Som Chhai ទៅមិនរួចជាមួយសោភ័ណ្ឌដែរត្បិត Som Chhai បានតែទាត់មួយមុខប៉ុណ្ណោះ ឯកណ្តាប់ដៃ និងជង្គង់គឺមិន ដល់សោភ័ណ្ឌទេ ។

ផល សោភ័ណ្ឌ នៅក្មេងមានកម្លាំងខ្លាំង ហើយស្នៀតប្រដាល់ក៏សម្បូរបែបដែរ កណ្តាប់ដៃរបស់សោភ័ណ្ឌលឿនរហ័ស ហើយធ្ងន់ ឯស្នៀតទាត់ក៏ខ្លាំងដែរ ជង្គង់កែង ក៏មានការប៉ិនប្រសប់ដែរ និយាយរួមសោភ័ណ្ឌធ្លាប់ផ្តួលជើងចាស់ល្បីៗ ច្រើននាក់ហើយ ហើយក៏ធ្លាប់ផ្តួលអ្នកប្រដាល់បរទេសច្រើននាក់ផងដែរ ។

ចំណែកអ្នកប្រដាល់ អ៊ុង កំសត់ ក្លឹបព្រៃទទឹងបង្រ្កាបគ្រឿងញៀនខេត្តបាត់ដំបងប្រកួតនឹងអ្នកប្រដាល់ អៀង ច័ន្ទល័ក្ខ ក្លឹបកងទ័ពជើងគោក រីងអ្នកប្រដាល់ ខាត់ វិឆ័យ ក្លឹបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ប៉ះអ្នកប្រដាល់ ថៃ សាក់សារៈ ក្លឹបកង ទ័ពជើងគោក ៕

Post a Comment

 
Top