GuidePedia

0
ជើង​ខ្លាំង​កម្ពុជា កែវ រំចង់​ ត្រូវ​បាន​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​សម្រេច​ឲ្យ​ឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់​ការ​ប្រកួត​សន្សំ​សប្តាហ៍​ទី​៣​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​​អន្តរជាតិ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ។


យោង​តាម​ Page របស់​សង្វៀន​បាយ័ន​បាន​​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា គួរ​សោក​ស្តាយ​ SINGHA​ THORNGNOY មិន​អាច​បន្ត​ការ​ប្រកួត​បាន​​​ទេ​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្ត​នៃ​ការ​ដណ្តើម​ខ្សែក្រវ៉ាត់​​ខារ៉ាបាវ​ ពី​ព្រោះ​កីឡាករ​ថៃ​រូប​នេះ​របួស​ និង​កំពុង​ព្យាបាល​​​​នៅ​ប្រទេស​ថៃ​នៅ​ឡើយ។ ​

គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​មិន​អាច​ដោះ​ដូរ​កីឡាករ​ថ្មី​បាន​ទេ​ និង​សម្រេច​ឲ្យ​​ចាញ់​ជា​ស្វ័យ​ប្រវត្តិ​សម្រាប់​ការ​ប្រកួត​របស់​គេ​ទាំង​ពីរ​​ទៀត​​ពោល​គឺ​ជួប​ កែវ រំចង់ និង​វង្ស ណយ។ ដូច្នេះ​ កែវ រំចង់ និង​វង្ស ណយ​ទទួល​បាន​៣​ពិន្ទុ​​ដោយ​ស្វ័យប្រវត្តិ។


ប្រភព​ដដែល​បញ្ជាក់​ថា ​ថ្ងៃ​អាទិត្យ​ទី​២៦ ខែ​មេសា​នេះ​ គ្រូ​បង្វឹក​របស់​ Singha Thorngnoy ​នឹង​បក​ស្រាយ​ជុំ​វិញ​បញ្ហា​របស់​កូន​សិស្ស​របស់​លោក​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ។ កីឡាករ​ថៃ​ម្នាក់​នេះ​ឆ្លង​កាត់​ពីរ​ប្រកួត​​ដោយ​មាន​៤​ពិន្ទុ​គឺ​​ឈ្នះ ​ម៉ឺន សុភា និង​ចាញ់​ឡុង សុភី។

ដោយ​សារ​ឈ្នះ​ដោយ​ស្វយប្រវត្តិ កែវ រំចង់ និង​វង្ស ណយ​ត្រូវ​បាន​គណៈកម្មការ​ប្រកួត​រៀប​ចំ​ឲ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ​ផង​ដែរ៕

Post a Comment

 
Top